ស្នេហា ទុំ ជីវិតពិត មិនដូចក្នុងរឿង! បែកហើយត្រូវគ្នាវិញ ស៊ុក សុភា កាន់តែបង្ហាញភាពផ្អែមល្ហែម មិនចាញ់គូស្នេហ៍ថ្មីថ្មោង ខណៈខួបអាពាហ៍ពិពាហ៍ ១០ ឆ្នាំ លោកភ្ជាប់ពាក្យពេចន៍ យ៉ាងមានន័យថា..

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាសម្តែងប្រុសដ៏ល្បីឈ្មោះ លោក ស៊ុក សុភា នោះ ដែលកាលនោះរូបលោកបានសម្តែងខ្សែភាពយន្តខ្មែរក្នុងរឿង «ទុំទាវ» ដែលរូបលោកក្តោបានតំណែងជាតួឯកផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយសាងកេរ្តិ៍ឈ្មោះល្បីល្បាញជាខ្លាំងហើយនោះ រូបលោកក៏បានហាក់ឃ្លាតឆ្ងាយពីវិស័យសិល្បៈជាច្រើនឆ្នាំ ដោយសារតែលោកបានរៀបការសាងគ្រួសារមួយយ៉ាងមានសុភមង្គល នៅឯទឹកដីអូស្រ្តាលី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នាពេលកន្លងមកនេះ គូស្វាមីភរិយាមួយគូនេះ ក៏ធ្លាប់ទម្លាយរឿងបែកបាក់គ្រួសារនឹងគ្នាផងដែរ រហូតដល់ប្រើពាក្យលែងលះនឹងគ្នា ក្រោយចាប់ដៃគ្នាសាងឈ្មោះជាប្តីប្រពន្ធជិត ១០ ឆ្នាំ បង្កឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយប្រកាសចែកផ្លូវគ្នាមិនបានប៉ុន្មានខែផង ស្រាប់តែលោក ស៊ុក សុភា បានហោះទៅអូស្រ្តាលីវិញជូបជុំគ្រួសារជាថ្មី ជាពិសេសទៅទៀតនោះ កាន់តែបង្ហាញភាពផ្អែមល្ហែមមិនចាញ់គូស្នេហ៍ថ្មីថ្មោងឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២ នេះ លោក ស៊ុក សុភា បានធ្វើឲ្យមហាជនមើលឃើញពីភាពផ្អែមល្ហែមរបស់លោកជាមួយភរិយា ដោយថ្ងៃនេះគឺជាថ្ងៃខួបអាពាហ៍ពិពាហ៍ ១០ ឆ្នាំ ដោយរូបលោកបានបង្ហោះរូបភាពប៉ុន្មានសន្លឹក អមនឹងពាក្យពេចន៍ជាច្រើនយ៉ាងដូច្នេះថា៖

“នាំប្រពន្ធមកលំហែរកាយថ្ងៃខួបអាពាហ៍ពិពាហ៍10ឆ្នាំ រីករាយខួបអាពាហ៍ពិពាហ៍ 10ឆ្នាំ ប្រពន្ធសម្លាញ់ 22/06/2012-22/06/2022 ថ្ងៃនេះ 10ឆ្នាំមុន គឺជាថ្ងៃដែលយើងចាប់ដៃគ្នាកសាងគ្រួសារនេះឡើងរយៈពេល 10 ឆ្នាំក្នុងជីវិតគូស្វាមីភរិយាយើង ។

បងសូមអរគុណអូន ដែលគោរពស្រឡាញ់ យកចិត្តទុកដាក់ មើលថែរក្សារគ្រួសារយើងបានយ៉ាងល្អ ។ អូនគឺជាប្រពន្ធ ជាម្តាយ កូន បងប្អូន ដ៏ល្អក្នុងគ្រួសារ ក្តីស្រឡាញ់ ភាពរីករាយ សុភមង្គល នឹងស្ថិតស្ថេរជាមួយគ្រួសារយើងជារៀងរហូត បងស្រឡាញ់អូន សារីណា” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment