ទឹកចិត្តម្តាយ! ក្រោយរៀបចំកម្មវិធីថ្ងៃមង្គលការកូនប្រុសខ្លួនចប់ ក្នុងនាមជាអ្នកម្តាយ គង់ សុជាតិ បានទម្លាយសារពោរពេញដោយក្តីស្រលាញ់ បែបនេះថា…

ពិតណាស់ ការទន្ទឹមរង់ចាំជាអស់ជាច្រើនខែក៏បានមកដល់ សម្រាប់ក្រុមគ្រួសារពិធីការិនី និងពិធីករដ៏ឆ្នើម ដោយនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ គឺកូនប្រុសរបស់តារាស្រីរូបនេះ បានកាន់ដៃគូដណ្តឹងចូលរោងការយ៉ាងរីករាយ និងភាពកក់ក្តៅយ៉ាងខ្លាំង ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមគ្រួសារទាំងសងខាង ក៏ដូចជាភ្ញៀវកិត្តយសមានមុខមាត់ក្នុងសង្គមផងដែរ ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាខ្លាំងនោះ អ្នកដឹកដៃកូនកម្លោះ គឺជាលោកជំទាវ ហ៊ុន ស៊ីណាត ផ្ទាល់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃមង្គលកូនប្រុសច្បងរបស់អ្នកនាង គង់ សុជាតិ មហាជនបានចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការតុបតែងយ៉ាងប្រណីត និងអធិកអធមខ្លាំង ដែលនៅក្នុងអាគារដឹព្រីមៀរសែនសុខ អមនឹងរៀបចំតុបតែងលម្អ ព័ស្តុការបណ្តាការល្អប្រណីត មានផ្កាភ្ញីស្រស់ៗ មើលទៅពិតជាប្លែកភ្នែកខ្លាំងមែនទែន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងថ្ងៃពិសេសរបស់ក្រុមគ្រួសារពិធីការិនី និងពិធីករដ៏ឆ្នើម គេក៏បានឃើញវត្តមានរបស់កំពូលតារាប្រុសស្រីល្បីៗជាច្រើនដួងបានអញ្ញើញចូលួម ថែមទាំងបានតុបតែងខ្លួនបង្អួតសម្រស់រៀងៗខ្លួន ដើម្បីឆក់យកភាពទាក់ទាញពីសំណាក់មហាជនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាល្បីៗដែលបានអញ្ជើញចូលរួមនោះមានដូចជា អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី, លោក ជា វណ្ណារិទ្ធ និងភរិយា, អ្នកនាង សុគន្ធ និសា, អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី, អេដា, សុខ ស្រីនាង, លោក ណុប បាយ៉ារិទ្ធ, អ្នកនាង យុគ ចិន្តា, កញ្ញា ហ៊ុន ច័ន្ទនីរ័ត្ន, លោក អៀង វិច្ឆ័យ, លោក ហ្សូណូ, អ្នកនាង យក់ ថិតរដ្ឋា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក នៅ ស៊ីនឿន និងភរិយា, រ៉ូលីន, លោក ប៉ែន ចំរុង, លោក ខេម, លោក អ៊ឹម ជីវ៉ា, ម៉ាដូណា, លោក សុខ រ៉ាស៊ី, ខាន់ ជេមស៍, រ៉េត ស៊ូហ្សាណា, លោក ញ៉ែម សុគន្ធ, នាយក្រិម ជាមួយភរិយា” ។

ចំណែកឯ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញ អ្នកនាង គង់ សុជាតិ បានទម្លាយរូបភាពថ្ងៃមង្គលការរបស់កូនប្រុសជាច្រើនសន្លឹក ដែលមើលទៅស្អាតៗត្រជាក់ភ្នែក រួចភ្ជាប់សារថ្លែងអំណរអរគុណដល់ភ្ញៀវកិត្តយកសដែលបានអញ្ជើញចូលរួមថា៖ “ជាថ្មីម្តងទៀតយើងខ្ញុំនិងក្រុមគ្រួសារពិតជាមានមហាកិត្តយសបំផុតដែលបានផ្តល់ការផ្តល់វត្តមានចូលរួម

មង្គលជយ័របស់កូនប្រុសស្រីរបស់យើងទាំងពីរសូមគោរដល់គ្រប់ថ្នាក់ដឹកនាំ និង ឯកឧត្តម លោកជំទាវ លោកឧញ្ញា អស់លោក លោកស្រីទាំងអស់ យើងខ្ញុំ និង គ្រួសារពិតជាសូមគោរពថ្លែងអំណរគុណ សម្រាប់ការចំណាយពេលវេលាចូលរួម និង សូមជូនពរជយ័សរិសរីសួស្តីកើតមានដល់អស់លោកអ្នកគ្រប់ៗគ្នា” ។

រំលងការកូនប្រុសខ្លួនមិនទាន់បានប៉ុន្មានផង អ្នកនាង គង់ សុជាតិ បានបង្ហាញទិដ្ឋភាពថ្ងៃមង្គលការកូនម្តងទៀត ដោយបានទម្លាយអារម្មណ៍ក្នុងនាមជាអ្នកម្តាយ ពោរពេញដោយក្តីស្រលាញ់យ៉ាងមានន័យថា៖ “ម្តាយណាមិនស្រលាញ់កូន ពេលនេះឃើញកូនមានគ្រួសារបែបនេះ

ក្នុងនាមជាម្តាយពិតជារំភើប និង រីករាយក្រៃលែង ហើយគ្មានអ្វីក្រៅពីជូនពរកូនទាំងពីរ សូមអោយមានសេចក្តីសុខ និង សុភមង្គល ហើយស្រលាញ់គ្នាជារៀងរហូត រួមទាំងសូមខន្តីអភយ័ទោសពីសំណាក់ភ្ញៀវកិត្តយសទាំងអស់បើសិនជាមានកំហុសឆ្គង រឺទទួលមិនបានឌិតដល់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment