អ្នកធ្លាប់ជួបរឿងបែបនេះ ទើបយល់អារម្មណ៍មួយនេះ! នឹកនាម្តាយខ្លាំងពេក ឆន សុវណ្ណរាជ បើកមើលរូបភាពថ្ងៃធ្វើពិធីបុណ្យជូនម្តាយ រួចភ្ជាប់សារទាំងទឹកភ្នែកថា..(មានវីដេអូ)

ពិតណាស់ ឆន សុវណ្ណរាជ គឺជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែលទទួលបានការស្រលាញ់ និងគាំទ្រជាច្រើនពីមហាជន ជាពិសេសស្រទាប់យុវវ័យតែម្តង រាល់បទចម្រៀងរបស់លោកនៅតែដក់ជាប់ក្នុងចិត្តមិត្តអ្នកស្ដាប់មិនចេះតិចនាក់ឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទចម្រៀង «ទីក្រុងគ្មានមេឃ» គឺជាបទចម្រៀងមួយបទ ដែលបានធ្វើឲ្យលោក ឆន សុវណ្ណរាជ ទទួលបានភាពល្បីឈ្មោះជាខ្លាំង ហើយថែមទាំងទទួលបានការស្រលាញ់ពីសំណាក់មហាជនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះតែនឹកនាអ្នកម្តាយជាទីស្រលាញ់ខ្លាំងពេក នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញតារាចម្រៀងប្រុសរូបនេះ បើកមើលកម្រងរូបភាពថ្ងៃធ្វើពិធីបុណ្យជូនម្តាយរបស់ខ្លួន រួចនិយាយទាំងទឹកភ្នែកស្រក់ថា៖ “លើកទីមួយដែលហ៊ានបើកមើល ព្រោះតែនឹកខ្លាំងពេក ពេលនេះប៉ាកំពុងឈឺម៉ាក់ជួយអោយប៉ាឆាប់ជាណា ចង់ប្រាប់ថានឹកខ្លាំងណាស់អ្នកម្តាយកូនអើយ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមើលវីដេអូនេះចប់ភ្លាម បានធ្វើឲ្យមហាជន ជាពិសេសហ្វេនៗ ហូរទឹកភ្នែកតាម រួចនាំគ្នាចូលទៅ ខំមិន បង្ហាញអារម្មណ៍ចេញមកថា៖ “ស៊ូៗណាបងប្រុស, អ្នកជួបទេីបយល់អារម្មណ៍មួយនេះ ប្រាំថ្ងៃហើយដែលខ្ញុំបានបាត់បង់ប្អូនប្រុសជាទីស្រលាញ់, ខ្ញុំយល់អារម្មណ៍នេះច្បាស់ណាស់, អ្នកដែលជួបផ្ទាល់បានដឹងថាអារម្មណ៍មួយនេះយ៉ាងណា, រឹងមាំឡើងបងរាជ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹងឡើងវិញផងដែរថា អ្នកម្តាយរបស់ ឆន សុវណ្ណរាជ បានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ ដោយសារតែជំងឺប្រចាំកាយ ហើយដំណឹងមរណភាពដ៏សោកសៅមួយនេះ បានធ្វើឲ្យមិត្តរួមសិល្បៈ និងបណ្តាហ្វេនៗ បានផ្ញើរសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នាផងដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment