ទម្លាយរូបភាព ឌី បញ្ញាវិមាលា ប៉ុន្មានសន្លឹកនេះ ក្នុងឈុតកូនក្រមុំ ពិតជាស្រស់ស្អាតសមសួនណាស់ ជាពិសេសស្នាមញញឹមយ៉ាងស្រទន់តែម្តង

ពិតណាស់ បវរកញ្ញាយុវតីកម្ពុជា ២០២១ កញ្ញា ឌី បញ្ញាវិមាលា ក្រោយពីបានជាប់ឈ្មោះ Miss Teen International Cambodia យុវតីរូបនេះ តែងតែទទួលសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសរូបនាងទទួលបានការជាបន្តបន្ទាប់ ទាំងថតម៉ូដ ថតសំអាងការ និងថតស្តតពាណិជ្ជកម្មជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមទៀតនោះ ខណៈកំពុងតែត្រៀមទៅប្រកួតលើឆាកអន្តរជាតិ គេក៏ដឹងដែរថា នាពេលថ្មីៗមកនេះ នាងទទួលបានថតរឿងអប់រំខ្លីៗជាច្រើន បើនិយាយដល់រឿងអប់រំខ្លីៗ ដែលយុវតីរូបនេះ បានសម្តែង ឃើញថានាងធ្វើបានយ៉ាងល្អ មិនចាញ់តារារាមច្បងប៉ុន្មានឡើយ ។ ជាពិសេស រូបនាងក៏ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាសរសើរពីការសម្តែងរឿងរបស់នាងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បើងាកទៅមើលទៅលើរូបសម្រស់របស់ ឌី បញ្ញាវិមាលា ឯណោះវិញ ទោះបីជារូបនាងនៅវ័យក្មេងក៏ដោយ តែនាងអាចរក្សាសម្រស់បានល្អហើយថែមទាំងពូកែរៀបចំខ្លួនបានយ៉ាងស្រស់ស្អាតមើលទៅមានភាពទាក់ទាញមិនណយឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង នាពេលថ្មីៗមកនេះ គេបានឃើញរូបនាង បានចែករំលែកនូវរូបភាពប៉ុន្មានសន្លឹក ជាមួយការថតសំអាងការស្លៀកឈុតកូនក្រមុំបែបប្រពៃណីខ្មែរ មើលទៅរូបនាងពិតជាស្រស់សោភា សមសួនខ្លាំងតែម្តង ។ បើមើលទៅទឹកមុខវិញ រូបនាងបានបញ្ចេញស្នាមញញឹមយ៉ាងស្រទន់ រាយមន្តស្នេហ៍ បានធ្វើឲ្យអ្នកមើលចាប់ភ្លឹកជាមួយនឹងរូបសម្រស់នាងគ្រប់ៗគ្នា ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment