ស្មានមិនដល់ថា ល្អហួស មានដុងដើរម៉ូដបានយ៉ាងឡូយតាំងពីវ័យក្មេង កាលពីឆ្នាំ ២០១៧…(មានវីដេអូ)

ពិតណាស់ ចាប់តាំងពីថ្ងៃ ល្អហួស បានបង្ហាញមុខមាត់នៅលើបណ្តាញសង្គម និងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើមុខមាត់ ល្អហួស ដូចតារាសម្តែងស្រីថៃលំដាប់ប្រទេស យ៉ាយ៉ា រួចមក កុមារី រូបនេះតែងតែទទួលបានការគាំទ្រ និងស្រលាញ់យ៉ាងខ្លាំងពីសំណាក់មហាជន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ល្អហួស មិនត្រឹមតែមានសមត្ថភាពដ៏សម្បូរបែបនោះទេ បើមើលរូបសម្ផស្សរបស់ក្មេងស្រីរូបនេះវិញ ពិតជាស្រស់ស្អាតផូរផង់ គួរឲ្យគយគន់ណាស់ គេដឹងទៀតថាក្មេងស្រីរូបនេះ មានដុងសិល្បៈអាចសម្ដែង ច្រៀងរាំស្ទើរគ្រប់ទម្រង់ បើទោះបីនៅក្មេងវ័យក៏ពិតមែន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ មហាជនជាច្រើន ក៏បានដាក់ការរំពឹងទុកទៅលើ ល្អហួស ជាខ្លាំងថា កុមារី រូបនេះនាពេលអនាគតនាងអាចនឹងក្លាយ ជាបេក្ខនារីដ៏មានសមត្ថភាពខ្លាំងមួយរូប ដែលនឹងតំណាងឲ្យកម្ពុជាទៅ បង្ហាញខ្លួនលើឆាកអន្តរជាតិផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញគណនីហ្វេសប៊ុកផេកឈ្មោះថា «Kim San Officiall កូនកាត់បីសាសន៍» ដែលជាពូរបស់ ល្អហួស បានទម្លាយវីដេអូមួយ ដែលជាសកម្មភាព ល្អហួស រៀនដើរម៉ូដតាំងពីក្មេង ដោយនៅក្នុងឆ្នាំ ២០១៧ មកម្ល៉េះ កុមារី រូបនេះបានបង្ហាញជាមួយនឹងការរៀនដើរម៉ូដលេងៗ តែមើលទៅពិតជាជំនាញតែម្តង ជាពិសេសនោះ គឺនាងមានការវិវឌ្ឍន៍បានលឿន និងល្អខ្លាំងណាស់ ដល់ថ្នាក់មហាជន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញវីដេអូ ល្អហួស កាលពីឆ្នាំ ២០១៧ ភ្លាម មហាជនបាននាំគ្នាចូលទៅ ខំមិន បង្ហាញអារម្មណ៍ចេញមកថា៖ “ស្អាតណាស់កូនបានមួយចប់, ចង់អោយចូលខាង Miss grand, ល្អស្អាតទាំងព្រមក្មួយស្រី, Cute តាំងពីតូចរហូតដល់ធំ, ស្រស់ស្អាតណាស់, ក្មួយស្អាត, ឆ្នាំក្រោយចូលMiss Teenទៅព្រោះស្រុកយើងមានប្រកួតច្រើន ឬក៏ចូលMiss Pree Teenក៏បាន, So cute” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment