ស្រីស្អាត អូនផ្កាយ ប្រកាសដកខ្លួនចេញ ពីការប្រឡង Miss Grand Cambodia ជាលើកទី ២ ដោយរូបនាងបានលើកឡើងយ៉ាងដូច្នេះថា…

ពិតណាស់ អាចនិយាយបានថា តារាសម្តែងស្រីរូបស្រស់ និងជាតារាបង្ហាញម៉ូដ អូនផ្កាយ គឺជាតារាសម្តែងស្រីម្នាក់ ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ជាមួយនឹងរូបរាងសម្រស់ដ៏ស្រស់ស្អាតរបស់នាងជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ តារាស្រីបានទ្រហរយំនៅលើបណ្តាញសង្គម TikTok និយាយរៀបរាប់រឿងរ៉ាវ របស់ខ្លួនដែលជួបប្រទះកន្លងមក ពិសេសរាល់ពេលប្រកាសខ្លួន ចូលប្រឡងបវរកញ្ញាម្តងៗ ខណៈនាពេលថ្មីៗ រូបនាងក៏បានដាក់ពាក្យចូលរួមប្រឡងជាលើកទី ២ ក្នុងកម្មវិធី Miss Grand Cambodia 2022 ជាថ្មីម្តងទៀត ក៏ត្រូវបណ្តាអ្នកមួយចំនួន រិះគន់ដូចមុនព្រោះថា ប្រវត្តិមខ្លួនមិនល្អ មានស្នាមសាក់ច្រើន ចង់ល្បីទើបចូលរួមប្រឡង ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយប្រកាសដាក់ពាក្យមិនទាន់ប៉ុន្មានផង ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ អូនផ្កាយ ប្រកាសដកខ្លួនចេញពីការប្រកួត សាជាថ្មីម្តងទៀត បានធ្វើឲ្យបណ្តាអ្នកគាំទ្រហួសចិត្តជាខ្លាំង ដោយរូបនាងបានអះអាងថា ដោយសារតែ មានបង្ហាញផ្ទាល់ខ្លួនជាចំបាច់ ដោយរូបនាងបានលើកឡើងយ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“នាងខ្ញុំឈ្មោះ ហាស់ឌី ជូលីន ហៅផ្កាយ នាងខ្ញុំបានដកពាក្យពីការប្រលង Miss Grand Cambodia ហេីយ ដោយនាងខ្ញុំមានបញ្ហាផ្ទាល់ខ្លួនជាចាំបាត់ នាងខ្ញុំសុំអគុណ” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment