សើចគិល! នាយក្រួច ចេញវីដេអូថា ខ្លួនខូចអនាគតអស់ ក្រោយ នាយធ្នុង និយាយថា ផ្ទះនាយក្រូច អត់មានអីហូបក្រៅពីស្វាយ, ឥឡូវ នាយក្រូច ទៅដល់ទីណា គេឲ្យហូបតែស្វាយ..(មានវីដេអូ)

ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ នាយក្រូច នោះ ដែលជាតារាកំប្លែងប្រុសដែមានឈ្មោះបោះសំឡេងជាខ្លាំង ខណៈពេលនេះ រូបលោកក៏មានយីអ៊ីនឡើងខ្ពស់ខ្លាំង ដោយរូបលោកទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់ទស្សនិកជនតាមរយៈវីដេអូកំប្លែងខ្លីៗនោះផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នាពេលថ្មីៗមកនេះ តារាកំប្លែងប្រុសពីរនាក់រួមក្រុមតែមួយ នាយក្រួច និង នាយធ្នុង កំពុងឆក់បានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ទស្សនិក រាល់សកម្មភាពក្រៅឆាករបស់អ្នកទាំងពីរ ដោយ នាយធ្នុង បានិយាយបែបលេងសើចថា រាល់ពេលទៅលេងផ្ទះ នាយក្រូច លើកណាក៏ដោយ គឺមានតែហូបស្វាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ នាយក្រូច បានចេញវីដេអូមួយ ដែលបានទៅលេងផ្ទះមិត្តភក្តិម្នាក់ នៅឯសង្កាត់កៀនឃ្លាំង រួចក៏បានភ្ជាប់ឲ្យ នាយធ្នុង បានដឹងទៀតថា៖ “វិដេអូ នេះសូមផ្ដាំទៅនាយធ្នុងផង ថាខ្ញុំក៍ចេះហូបសាច់មាន់ដែ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងវីដេអូនោះ គេបានឃើញនៅលើតុមានម្ហូបឆ្ងាញ់ៗ និងមានដុត តែក្នុងនោះក៏មាន ផ្លែព្រី និងស្វាយផងដែរ ។ ជាមួយគ្នានេះផងដែរ ក៏មានអ្នករួមតុកម្នាក់បានសួរថា៖ “ពូម៉េចបានអត់ហូបសាច់មាត់ចឹង?” នាយក្រួច ក៏បានឆ្លើយប្រាប់វិញថា៖ “ហូបណា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគេអត់ដាក់ឲ្យហូប គេហូបតាគ្នាគេហ្នឹង ខ្ញុំវាខូចអនាគត តាំងពី ធ្នុង ថត TikTok Facebook ស្អីគេហ្នឹងមក គេថាផ្ទះខ្ញុំស៊ីតែស្វាយ ឥឡូវមកដល់ផ្ទះបង វ៉ា ខាងម៉ាជួរយើងត្រើយម្ខាង មកដល់សាច់មាន់ សាច់ត្រី គេហូបពេញហ្នឹង ខ្ញុំមកដល់ឲ្យខ្ញុំស៊ីស្វាយទៀត ម៉េចបានឲ្យខ្ញុំហូបស្វាយទៀត គេថាផ្ទះខ្ញុំចូលចិត្តស៊ីតែស្វាយ ខ្ញុំខឹងមែន រាល់ថ្ងៃខ្ញុំខឹង នាយធ្នុង ថតតាំងពីហ្នឹងមកខូចអនាគត ទៅណាគេឲ្យស៊ីតែស្វាយ…” ។

សូមបញ្ជាក់ផងដែរថា នាពេលថ្មីៗមកនេះ នាយធ្នុង និងសមាជិក បានទៅលេងផ្ទះ នាយក្រួច ហើយគេក៏បានឃើញ នាយធ្នុង បានចេញជាវីដេអូបែបកំប្លែងមួយ ដោយកំពុងអង្គុយហូបសាច់ក្ងាន់នៅឯផ្ទះ នាយចឺម ដែលនៅក្បែរនោះផងដែរ ។ ហើយថែមទាំងឆ្លៀត និយាយលេងសើច ពេលអង្គុយផ្ទះ នាយក្រួច អត់មានអីហូបក្រៅពីផ្លែស្វាយ ពេលមកដល់ផ្ទះ នាយចឺម ហូបសុទ្ធតែសាច់ក្ងាន ។

វីដេអូបែបលេងសើចក្រៅឆាករបស់អ្នកទាំងពីរនេះ គឺធ្វើឡើងក្រោយពីក្រុមកំប្លែងនាយពាក់មីដែលធ្លាប់ដឹកនាំដោយលោកតាវ៉ិចទ័រ ប្រចាំនៅស្ថានីយទូរទស្សន៍ CTN មានភាពរង្គោះរង្គើក្រុម ក្រោយពីសមាជិកខ្លះ នៃក្រុមកំប្លែងដ៏មានប្រជាប្រិយភាពនេះប្រកាសដើរចេញពីទ្រនំធ្លាប់ផ្ដល់កំណើតសិល្បៈច្រើនឆ្នាំ ព្រោះតែមិនពេញចិត្ដនឹងការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំថ្មីម្នាក់៕

ចុចLinkទីនេះវីដេអូទីមួយ ។

ចុចLinkទីនេះវីដេអូទីពី ។

Related posts

Leave a Comment