ដំណឹង !! សម្រេចផ្អាកការផាកពិន័យអំពើល្មើសចរាចរណ៍ រយៈពេល ១៥ថ្ងៃ , មន្ត្រីនគរបាលត្រូវ «សម្រួលចរាចរណ៍» ជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាថ្មីមួយឲ្យផ្អាកការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ ជាបណ្ដោះអាសន្ន រហូតរង់ចាំព្រឹត្ដិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ត្រូវបានបិទបញ្ចប់ និងមានការណែនាំថ្មី។ យោងតាមសារសម្លេង តេឡេក្រាមរបស់ឯកសារសាធារណៈ បានឲ្យដឹងថា ៖ ” ឯកឧត្ដម អគ្គស្នងការនគរបាលជាតិ សម្រេចផ្អាកការផាកពិន័យអំពើល្មើសចរាចរណ៍ រយៈពេល ១៥ថ្ងៃ។ មន្ត្រីនគរបាលត្រូវ «សម្រួលចរាចរណ៍» ជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ៕

Related posts

Leave a Comment