មហាជនស្ទើរតែទំាងអស់ នៅក្នុងប្រទេសកម្ពុជាយើង ពិតជាបានជ្រាបហើយថា ជារៀងរាល់ឆ្នាំ គេតែងតែឃើញ ប្រជាពលរដ្ឋខ្មែរ ដែលជាប់សែស្រឡាយចិន បាននាំគ្នាសែនចូលឆ្នាំចិន ដើម្បីឧន្ទិសដល់ញាតិសន្តាន ដែលបានចែកឋានទៅហើយ និងដើម្បីសុំសេចក្តីសុខពីវិញ្ញាណខណ្ឌញាតិទាំងនោះ។
ចំណែកឆ្នាំនេះ នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ គឺចំថ្ងៃសែនចូលឆ្នាំចិនហើយ។ ក្នុងនោះ គេឃើញតារាល្បីៗជាច្រើនដួង ក៏បាននាំគ្នា ស្លៀកឈុតសំលៀកបំពាក់ យ៉ាងស្រស់ស្អាត ប្រកបដោយទឹកមុខសប្បាយរីករាយ និងស្រស់ស្រាយ គ្រប់ៗគ្នា ព្រមទំាងនាំគ្នាសែននៅក្នុងថ្ងៃនេះដែរ និងមានពាក្យជូនពរគ្នា ហេងហេង ក្នុងឱកាសឆ្នាំថ្មីនេះ។
តារាទំាងនោះមានដូចជា អតីតារាសម្តែងប្រុស ស៊ុក សុភា ដែលរស់នៅប្រទេសអូស្ត្រាលី, កែវ វាសនា, ទឹម រដ្ឋា, ទឹម វត្តី, ពិធីករ សុខ រ៉ាស៊ី, ពេជ្រ សូលីកា និងស្វាមី, សុខ ពិសី, តារាកំប្លែង វ៉ាន់ នីឡា, លោកតាវ៉ិចទ័រ រួមមានតារាជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់។
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនានទិដ្ឋភាពទូទៅ ក្នុងថ្ងៃសែនចូលឆ្នាំចិន របស់ ពួកគាត់ទំាងអស់គ្នា ៖