ក្តៅៗ រុស្ស៊ីអនុញ្ញាតឲ្យប្រជាជនខ្លួនចាក់វ៉ាក់សាំងកូវីដ-១៩ ហើយ តែត្រូវធ្វើរឿងទាំងនេះសិន

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថានៅដើមសប្ដាហ៍នេះថា អាជ្ញាធរសុខាភិបាលរុស្ស៊ី អនុញ្ញាតឲ្យពលរដ្ឋខ្លួនចាក់វ៉ាក់សាំង Sputnik V សម្រាប់ការប្រើប្រាស់ស៊ីវិល ក្នុងមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅភាគខាងត្បូងទីក្រុងម៉ូស្គូ ដែលនេះគឺជាការចាប់ផ្ដើមការចាក់វ៉ាក់សាំង លើប្រជាជនក្នុងស្រុកជាលើកដំបូង។

សូមបញ្ជាក់ផងដែរថា សម្រាប់ប្រជាជនរុស្ស៊ីរូបណាដែលចង់ចាក់វ៉ាក់សាំង Sputnik V ត្រូវតែចុះឈ្មោះក្នុងគេហទំព័ររដ្ឋាភិបាលជាមុនសិន ហើយត្រូវបង្ហាញលទ្ធផលធ្វើតេស្ដអវិជ្ជមាន COVID-19 និងឯកសារសម្គាល់ខ្លួនផងដែរ។

គួរជម្រាបផងដែរថា វ៉ាក់សាំង Sputnik V របស់រុស្ស៊ីនេះប្រសិទ្ធភាព ៩២ ភាគរយក្នុងការការពារមនុស្សពីជំងឺកូវីដ១៩ ហើយជាវ៉ាក់សាំងដំបូងគេនៅលើពិភពលោកលោក ដែលបានកត់ឈ្មោះ បេក្ខភាពវ៉ាក់សាំងជាផ្លូវការ ទៅក្នុងបញ្ចីនៃវ៉ាក់សាំងដែលមានប្រសិទ្ធភាព។ គិតត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ អ្នកឆ្លងជំងឺកូវីដ១៩សរុបនៅរុស្ស៊ីបានកើនដល់ជាង ២,២៩៥,០០០នាក់ ក្នុងនោះមានស្លាប់អ្នកស្លាប់ ៣៩,៨៩៥នាក់៕

Related posts

Leave a Comment