បងប្អូនជាច្រើន ប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីវត្តមានរបស់លោក ផែង វណ្ណៈ ដែលលោកតែងតែបញ្ចេញមតិពាក់ព័ន្ធនឹងបញ្ហាសង្គម ហើយនិងជាបុគ្គលម្នាក់ បានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការជួយដល់ ជនទីទាល់ក្រ ដែលកំពុងតែមានទុក្ខលំបាក ផងដែរ។
ដោយឡែកនៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក បានបង្ហោះសារថា “ចំប៉ីខ្មៅជាកូនកសិករក្រីក្រ និយាយខុសត្រូវចាប់បញ្ជូនទៅដាក់ពន្ធនាគារ ។ ចំណែកក្រុម និពន្ធ និង ដឹកនាំសំដែង រឿងទុំទាវបំភ្លៃអក្សរសិល្ប៍ខ្មែរ បំផ្លាញសាសនា តែគេមានលុយ ឪពុកគេពាក់ផ្កាយ ៣ មានមន្ត្រីរត់ការឆ្វេចឆ្វាច ត្រឹមតែសុំទោស និង ធ្វើកិច្ចសន្យា ត្រលប់ទៅផ្ទះវិញ ។
អរគុណក្រសួង វប្បធម៌ និង វិចិត្រ សិល្បៈ ដែលបានខិតខំធ្វើការអោយមហាជនមេីលឃេីញកាន់តែច្បាស់ថា កម្ពុជាច្បាប់មានស្តង់ដារ ២ ។ មានលុយ មានបុណ្យស័ក្ដិ ធ្វើខុសយ៉ាងណាក៏គ្មានទោសដែរ ។ ចំណែកអ្នកក្រីក្រ អត់លុយ អត់បុណ្យស័ក្ដិ សូម្បីតែញញឹមក៏គេថាខុសដែរ”៕