ភ្ញាក់ព្រឺតក្រោយ ពេជ្រ សូលីកា ទម្លាយថាចង់បានកូនច្រើនម្លុឹងៗ!

ឆ្នាំ ២០២១ តារាចម្រៀងរូបស្រស់ ពេជ្រ សូលីកា បានចាប់ផ្តើមចូលប្រឡូកក្នុងសិល្បៈយ៉ាងពេញទំហឹង។ អ្វីដែលចាប់អារម្មណ៍ក្រោយមានកូនជាចំណងដៃជីវិត ស្នេហារបស់ ពេជ្រ សូលីកា កាន់តែរឹងមាំ ដែលថ្មីៗនេះនាងបានបញ្ជាក់ប្រាប់អ្នកគាំទ្រថាចង់បានកូនឱ្យច្រើនទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Tue 10:25 AM

បើទោះមានកូនក៏ពិតមែនតែ ពេជ្រ សូលីកា ធ្លាប់លើកឡើងថានឹងចូលរោងការទៅតាមប្រពៃណីនៅក្នុងឆ្នាំនេះតែម្តង ប៉ុន្តែយ៉ាងណាពេលនេះគេមិនទាន់ដឹងថាគម្រោងរបស់នាងប្រែប្រួល ឬ បែបណានៅឡើយទេ។ អ្វីដែលកត់សម្គាល់ ពេលនេះ ជីវិតគូរបស់ ពេជ្រ សូលីកា កាន់តែមានភាពកក់ក្តៅ និងពេញលេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Tue 10:25 AM

យ៉ាងណាមិញ ក្រោយពីនាងមានកូនប្រុសដ៏គួរឱ្យស្រឡាញ់មួយរូបជាមួយគ្នានោះ តារារូបស្រស់រូបនេះ បានព្រលយថា នាងមានបំណងចង់បានកូនបន្ថែមទៀត បើអាចទៅរួចនាងចង់បានកូនចំនួន ៥ នាក់ឯណោះ។ ការលើកឡើងរបស់តារារូបស្រស់នេះ បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំង ហើយលើកឡើងថា «ចង់បានកូនច្រើនបែបនេះ មានតែស្រូតយកបន្តបន្ទាប់ ហើយ Idol»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Tue 10:25 AM

បន្ទាប់ពី ពេជ្រ សូលីកា ក៏បានវិលមកចាប់អាជីពសិល្បៈពេញទំហឹងវិញ គេសម្គាល់ឃើញថា នាងមានហាងឆេងខ្ពស់ ក្នុងការថតស្ប៉តផ្សព្វផ្សាយផលិតផលនានា តែសម្រាប់បទចម្រៀងវិញ ហាក់មិនទាន់ផ្ទុះខ្លាំងនៅឡើយទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Tue 10:25 AM

ទោះបីជាយ៉ាងនេះក្តី ប្រជាប្រិយភាព ពេជ្រ សូលីកា អាចនឹងនៅតែលេចធ្លោឡើងវិញ ក្រោយពីខ្សែរឿងភាគលើកដំបូងរបស់នាង និងលោក នីកូ គ្រោងនឹងចាក់បញ្ចាំងនៅក្នុងពេលឆាប់ៗនេះ៕

Related posts

Leave a Comment