កាលពីពេលកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ អ្នកឧកញ៉ា គិត ម៉េង តែងតែបង្ហោះសារញឹកញាប់ ប្លែកៗ ថ្លែងពី ភរិយារបស់ខ្លួន គឺ លោកជំទាវ ម៉ៅ ចំណាន (ស្រីតូច ចំណាន) អានចប់ ពិតជាពោរពេញដោយអត្ថន័យ និងកក់ក្តៅណាស់។
នៅមិនទានអស់ទេ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសារមួយទៀតហើយ ព្រមទំាងបានភ្ជាប់រូបភាពចាស់ៗ ស្អាតៗ ដែលលោក បានថតជាមួយ ភរិយា និងកូនៗ ជាទីស្រឡាញ់ ហើយពោលពាក្យបែបនេះ ថា ៖
“តើអ្នកទាំងអស់គ្នាដឹងឬទេថា ថ្ងៃបុណ្យនៃសេចក្ដីស្រទ្បាញ់គឺជាប្រពៃណីដ៏មានវ័យចំណាស់មួយដែលមានដើមកំណើតមកពីពិធីបុណ្យរបស់ជនជាតិរ៉ូមុំាង ដែលតែងប្រារព្ធជារៀងរាល់ពាក់កណ្ដាលខែកុម្ភៈ នាពេលចាប់ផ្ដើមរដូវផ្ការីក?។
ក្នុងពិធីនេះ បុរស និងនារី ដែលបានចូលរួម ត្រូវចាប់ឆ្នោតដើម្បីស្វែងរកដៃគូរបស់ខ្លួន ហើយត្រូវរក្សាចំណងនេះ ក្នុងអំឡុងពេលប្រារព្ធកម្មវិធីរហូតដល់ចប់ ឬពេលខ្លះទៀត បុរសនិងនារីដែលជាដៃគូនោះក៏បានរៀបការជាមួយគ្នាទៀតក៏មាន។
ក្នុងសម័យនេះវិញ ថ្ងៃបុណ្យនៃសេចក្ដីស្រទ្បាញ់ គឺជាការប្រារព្ធជាសកល ដើម្បីបង្ហាញពីសេចក្ដីស្រទ្បាញ់ និងការពេញចិត្ត។ ថ្ងៃនេះក៏ជាថ្ងៃដែលដៃគូសេ្នហាជាច្រើនតែងមានភាពច្នៃប្រឌិតបំផុត ដើម្បីធ្វើឱ្យមនុស្សជាទីស្រឡាញ់របស់ពួកគេទទួលបានអារម្មណ៍ដ៏ពិសេស។
ខ្ញុំក៏ដូចគ្នាដែរ។ ប៉ុន្មានថ្ងៃនេះ ខ្ញុំបាននឹកគិតពីវិធីជាច្រើន ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការសរសើរចំពោះភរិយាដ៏ស្រស់ស្អាតរបស់ខ្ញុំ។
ប្រាកដណាស់ ទង្វើតែងតែប្រសើរជាងការនិយាយ។ ប៉ុន្តែ នៅថ្ងៃនេះ ខ្ញុំសូមយកទិវានេះ ដើម្បីបង្ហាញក្ដីស្រទ្បាញ់ដ៏ជ្រាលជ្រៅចំពោះភរិយាជាទីស្រទ្បាញ់របស់ខ្ញុំ ម៉ៅ ចំណាន៕”៕