គួរយល់ដឹង​ ! ទម្លាប់ខាំក្រចកដៃ បង្ហាញថា អ្នកកំពុងស្ថិតក្នុងស្ថានភាព ៥ យ៉ាងនេះ

សកម្មភាព នៅវ័យកុមាររបស់មនុស្ស គឺនិយមខាំក្រចកខ្លាំងណាស់ ដែលជាទូទៅ គេឃើញថា ក្នុងចំណោមមនុស្ស ១០នាក់ មាន ០៨ នាក់ហើយដែលចូលចិត្តខាំក្រចករបស់ខ្លួន ។ ទន្ទឹមនឹងនោះ អ្នកដែលមានទម្លាប់នេះតាំងពីក្មេង បានបន្តក្លាយទៅជាទម្លាប់ រហូតដល់ធំដឹងក្ដី ហើយត្រូវបានមនុស្សជាច្រើន វាយតម្លៃថាវាគឺជា ទម្លាប់អាក្រក់ ។ ប៉ុន្តៃបើតាមការពិតទៅ អាកប្បកិរិយា ខាំក្រចកនេះ គឺបង្ហាញការពិតគួរឱ្យចាប់អារម្មណ៍មួយ ដែលតាមរយៈ គេហទំព័រ Bright Side បានធ្វើការស្រាវជ្រាវឱ្យដឹងថា ទម្លាប់ខាំក្រចកជាញឹកញាប់ អាចបង្ហាញពីបុគ្គលិកលក្ខណៈ ០៥ យ៉ាងរបស់អ្នក ដែលមានដូចជា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. អ្នកអាចជាមនុស្សល្អឥតខ្ចោះម្នាក់

អ្នកនិយមខាំក្រចកខ្លួនឯង ភាគច្រើនជាមនុស្សដែលធ្វើការងារបានច្រើនមុខ និងទទួលបានស្នាដៃខ្ពស់ទៀតផង ។ យោងតាមការសិក្សាមួយ បានឱ្យដឹងថា ក្នុងចំណោមមនុស្សមួយក្រុម យ៉ាងហោចណាស់ មានមនុស្សពាក់កណ្ដាលហើយ ដែលតែងតែខាំក្រចករបស់គេ ។ ក្នុងនោះគេកត់សម្គាល់ឃើញថា អ្នកដែលចូលចិត្តខាំក្រចកនោះ ជាប្រភេទមនុស្សអស្ចារ្យ ជាទូទៅតែងតែឧស្សាហ៍នឹងការងារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. អ្នកជាបុគ្គលឆ្លាតជាងអ្វីដែលអ្នកបានគិត

អ្នកដែលខាំក្រចក ភាគច្រើនជាប្រភេទមនុស្ស ដែលមានគោលដៅ និងបំពេញភារកិច្ចក្នុងល្បឿនលឿនខុសពីមនុស្សធម្មតា ។ ក្នុងនោះបានឱ្យដឹងថា ពួកគេច្រើន មានទំនោរខាំក្រចករបស់ពួកគេ ក្នុងកំឡុងពេលនៃការផ្តោតអារម្មណ៍ខ្លាំង នៅពេលដែលពួកគេកំពុងព្យាយាមដោះស្រាយបញ្ហា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. អ្នកអាចជាមនុស្សមិនចេះអត់ធ្មត់

ភាពធុញទ្រាន់ និង ការមិនសប្បាយចិត្ត អាចបង្ហាញឱ្យឃើញតាមរយៈការខាំក្រចក ។ នៅពេលវាក្លាយជាទំលាប់ វានឹងធ្វើឱ្យអ្នក លេចចេញនូវអាកប្បកិរិយាខាំក្រចកបែបនេះ ក្នុងកំឡុងពេលដែលអ្នកមានអារម្មណ៍ថាធុញទ្រាន់ ឬកំពុងតែអន្ទះសាររង់ចាំអ្វីមួយ ដែលនេះបង្ហាញឱ្យឃើញថា អ្នកពុំមានភាពអត់ធ្មត់ឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. អ្នកកំពុងតែមានអារម្មណ៍មិនល្អចំពោះខ្លួនឯង

ពេលខ្លះ ការខាំក្រចករបស់អ្នក អាចជាទម្លាប់ កើតឡើងពីភាពភ័យខ្លាច ឬការមិនសប្បាយចិត្តរបស់អ្នក ទើបអ្នក ខាំក្រចក ដើម្បីឱ្យមានអារម្មណ៍ធូរស្បើយខ្លះ ។ អ្នកខាំក្រចក ភាគច្រើន ច្រើនតែជាអ្នកជឿជាក់លើខ្លួនឯងខ្ពស់ និងតែងតែមាន ការរំពឹងទុកយ៉ាងខ្ពស់សម្រាប់ខ្លួនគេ។ ដូច្នេះ នៅពេលដែលពួកគេមិនអាចទៅដល់គោលដៅរបស់ពួកគេបាន ធ្វើឱ្យពួកគេច្រើនតែមានអារម្មណ៍ខកចិត្តនិងខ្មាស់អៀនចំពោះខ្លួនឯង ហើយគេនឹងលេចចេញនូវអាកប្បកិរិយាខាំក្រចកនេះឯង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. វាអាចទាក់ទងនឹងបញ្ហាផ្លូវចិត្ត

ការខាំក្រចករបស់អ្នក អាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការរំខានពីបញ្ហាផ្លូវចិត្តរបស់អ្នក – នៅពេលមនុស្សមានអារម្មណ៍ចង់ធ្វើអ្វីមួយម្តងហើយម្តង ឬស្មុគស្មាញនៅក្នុងអារម្មណ៍ខ្លាំងពេក គេនឹងលើកយកក្រចករបស់ពួកគេ មកខាំម្ដងហើយម្ដងទៀត ដែលស្ថានភាពផ្លូវចិត្តកាន់តែតានតឹង អ្នកនឹងខាំវាកាន់តែញឹកញាប់ ហើយជារឿយៗវាជាទម្លាប់យូរអង្វែង ដែលអ្នកពិបាកនឹងយកឈ្នះបំផុត ៕

ប្រភព ៖ BrightSide

Leave a Comment