មើលហើយ ឡើងរំភើបតាម ! កំពុងញុំាបាយពេលល្ងាច សុខៗ ស្រាប់តែ ប្អូនទំាងពីរ ធ្វើរឿងមួយនេះជូន ដល់ថ្នាក់ ចែដាណា និងពូម៉ៅ រំភើបពេក រកពាក្យនិយាយស្ទើរមិនចេញ បានត្រឹមពោលពាក្យមួយឃ្លា ថា…(មានវីដេអូ)

លោកស្រី ទ្រី ដាណា គឺជាម្ចាស់មុខជំនួញធំៗ ជាច្រើនកន្លែង ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ។ លោកស្រី មិនត្រឹមពូកែរកស៊ីប៉ុណ្ណោះទេ ថែមទំាងមិនចិត្តសប្បុរសធម៌ផងដែរ តាមរយៈទង្វើររបស់លោកស្រី ដែលតែងតែជួយ អ្នកទីទាល់ក្រ ពិសេស អ្នកប្រឹងប្រែងតស៊ូ ដោយកំលាំងញើសឈាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកមើលជីវិតផ្ទាល់ខ្លួន របស់ ថៅកែហាងពេជ្រ រូបនេះ និងស្វាមី វិញម្តង ក៏មិនណយប៉ុន្មានដែរ ។ ក្នុងនោះ បើទោះបីជា លោកស្រី និងស្វាមី មានការមមាញឹក និងរវល់ខ្លាំងយ៉ាងណាក៏ដោយ ក៏ ចែដាណា និងពូម៉ៅ មិនដែលភ្លេចឡើយ ក្នុងការលំហែកាយ តាមទីកន្លែងជិតឆ្ងាយ និងញុំាអាហារតាមផ្លូវជាញឹកញាប់ មើលទៅពិតជាមានក្តីសុខ និងរីករាយ ខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជាលោកស្រី និងស្វាមី មានលុយចាយពេញដៃយ៉ាងណាដ៏ដោយ ក៏លោកស្រី នៅតែប្រើជីវិតយ៉ាងសាមញ្ញដដែល ធ្វើឲ្យគ្រប់គ្នា ដែលបានជួបផ្ទាល់ពិតជាមានអារម្មណ៍ស្និតស្នាល ដូចគ្រួសារតែមួយអ៊ីចឹង។

ហើយថ្មីៗនេះទៀត លោកស្រី ទើបទំលាយរូបភាពប៉ុន្មានសន្លឹកបង្ហាញពីទិដ្ឋភាពខាងក្នុង វីឡា ដ៏ធំស្កឹមស្កៃរបស់ខ្លួន ឃើញហើយ ញាក់សាច់ ដោយមានការរៀបចំ តុបតែង យ៉ាងទាក់ទាញបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច​ នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១ ចំថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ កំពុងញុំាបាយពេលល្ងាច សុខៗ ស្រាប់តែ ប្អូនទំាងពីរ ធ្វើរឿងមួយនេះជូន ដល់ថ្នាក់ ចែដាណា និងពូម៉ៅ រំភើបឡើងរកពាក្យនិយាយអត់ចេញ បានត្រឹមពោលពាក្យមួយឃ្លា ថា “អរគុណប្អូនទាំងពីរដែលមកស្ព្រាយបង”។

ចែដាណា បន្ថែមថា “រីករាយទិវានៃក្តីស្រឡាញ់សូមផ្ញើសារ និងផ្ញើសេចក្តីស្រឡាញ់ជូនបងប្អូនទាំងអស់គ្នា នៅក្នុងថ្ងៃនេះ និងថ្ងៃស្អែកបន្តបន្ទាប់សូមឱ្យបងប្អូនជួបតែសេចក្តីសុខចំរើន សុខភាពល្អបរិបូណ៌ រិកចំរើនគ្រប់ភារះកិច្ច”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងហ្វេសប៊ុករបស់ ប្អូន លោកស្រី ទ្រី ដាណា ក៏បានភ្ជាប់រូបភាព និង វីដេអូ ដែលបានមក Surprise នេះផងដែរ អមដោយសារមួយ បញ្ជាក់ថា “រីករាយថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ ប្អូនសូមជូនពរចែ ហើយនិងបងប្រុស មានសុខភាពល្អ និងឈ្នះអស់មារសត្រូវ”។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment