ឃាត់ខ្លួនអ្នកលួចឆ្លងដែន ៥ នាក់ ពួនក្រវៀនៗក្នុងឡានដឹកស្វាយ ពីថៃចូលមកខេត្តបាត់ដំបង

នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ កម្លាំងចម្រុះនៅច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង បានឆែកក្នុងរថយន្តដឹកស្វាយ ១ គ្រឿង ស្រាប់តែឃើញមានបង្កប់ពលករមកពីប្រទេសថៃចំនួន ៥ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោមពលករទាំង ៥ នាក់ ដែលបានលួចឆ្លងដែនតាមឡានដឹកស្វាយនោះ មានពលករខ្មែរចំនួន ៤ នាក់ និងនារីវៀតណាម ១ នាក់ ។ បន្ទាប់ពីធ្វើការឆែករួច ពលករទាំង ៥ នាក់ ត្រូវបានយកទៅដាក់នៅមណ្ឌលចត្តាឡីស័ក ចំណែកឯអ្នកបើកបររថយន្ត និង ព្រូ ត្រូវបានបញ្ជូនទៅឲ្យអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីដាក់ទោសទៅតាមនីតិវិធី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីមានករណីបែបនេះកើតឡើង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ក៏បានកំណត់ និង ដាក់ចេញបទបញ្ជាថ្មីដោយបានហាមដាច់ខាតបញ្ឈប់ជាបន្ទាន់ មិនអនុញ្ញាតឲ្យរថយន្តតូចៗ ចេញចូល ដឹកឥវ៉ាន់ និង ទំនិញពីផ្សារថៃ តាមច្រកព្រំដែនអន្តរជាតិដូង ឬ ច្រកឡែម ស្រុកកំរៀង ចូលមកកម្ពុជាមួយរយៈសិន ។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្នុងខែ កុម្ភ: ឆ្នាំ ២០២១​ នេះ ដោយរង់ចាំបទបញ្ជាថ្មី ៕

Related posts

Leave a Comment