ដំណឹងថ្មី ! តម្លៃប្រេងសាំងនៅទូទាំងកម្ពុជា និងឡើងថ្លៃបន្ថែមទៀតចាប់ពីថ្ងៃ…..

នៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីថ្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយ៍សម្រាប់លក់រាយ ចាប់ពីថ្ងៃ ទី ១៦ ដល់ថ្ងៃ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតានៅក្នុងសប្ដាហ៍នេះ ១ លីត្រ តម្លៃ ៣៥០០ រៀល ។ ចំណែកឯប្រេងម៉ាស៊ូតវិញនៅក្នុងសប្ដាហ៍នេះមានតម្លៃ ៣ ២០០ រៀល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើធៀបទៅនឹងសប្ដាហ៍មុន យើងឃើញថាតម្លៃប្រេងសាំងធម្មតានៅសប្ដាហ៍នេះមានការឡើងថ្លៃ ជាងមុនចំនួន ១០០ រៀល ដែលកាលពីសប្ដាហ៍មុន តម្លៃសាំងធម្មតាត្រឹមតែ​ ៣៤០០ រៀលប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯតម្លៃប្រេងម៉ាស៊ូតវិញ ឃើញថាមានការឡើងថ្លៃជាងសប្ដាហ៍មុនចំនួន ១៥០ រៀល ដែលសប្ដាហ៍មុនប្រេងម៉ាស៊ូតមានតម្លៃត្រឹមតែ ៣០៥០ រៀល ក្នុង១លីត្រ ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Related posts

Leave a Comment