ទារិកាអាយុ ៦ ខែម្នាក់ ត្រូវបានឲ្យដឹងថា ទទួលការវះកាត់មាត់ទី ២ ដែលមានទាំងធ្មេញ និង អណ្ដាតមកជាមួយ ដូចប្រអប់មាត់ទូទៅធម្មតារបស់នាងចោល ។
ទម្រង់នៃមាត់ទី ២ របស់ទារិកាតូចនេះ ត្រូវបានស្កេនឃើញដំបូង នៅពេលនាងមានវ័យ ២៨ សប្ដាហ៍ក្នុងពោះ ដែលពេលនោះត្រូវបានគ្រូពេទ្យគិតថាវាអាចជាដុំសាច់ដុះលើផ្ទៃមុខរបស់នាង ។ ទោះជាយ៉ាងណា នៅពេលនាងកើតមក ក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយមើលឃើញថាអ្វីដែលឃើញក្នុងការស្កេននោះ តាមពិតគឺជាមាត់ទី ២ របស់នាងសោះ ។
ទារិការូបនេះ ត្រូវបានឲ្យដឹងថា ជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សត្រឹម ៣៥ នាក់ប៉ុណ្ណោះ ដែលកើតមកមានជំងឺកម្រម៉្យាងហៅថា Diprosopus ជាជំងឺកើតមានអវយវៈលើសលើផ្ទៃមុខ ។
ការវះកាត់មាត់ទី ២ ចោលរបស់ក្មេងស្រីតូចរូបនេះ គឺទទួលបានជោគជ័យ តែទោះជាយ៉ាងណា គ្រូពេទ្យបានសង្កេតឃើញថា នាងមិនអាចកម្រើកត្រង់ផ្នែកខាងស្ដាំនៃបបូរមាត់ខាងក្រោមបាន ដោយនេះមានន័យថា សាច់ដុំនៅត្រង់តំបន់នោះអាចនឹងលែងដំណើរការ ៕
ប្រភព៖ Dailymail
អត្ថបទដោយ៖ Trassi