រំភើបជំនួស! ទីបំផុត ប្អូនប្រុសកំសត់​ យ៉ាង យូធិន ទទួលបានអាហាររូបករណ៍ ១០០ភាគរយ រយៈពេល៤ឆ្នាំ រួមទាំងទទួល ប្រាក់ឧបត្ថម្ភប្រចាំខែ​ ដើម្បីបានបន្តការសិក្សាហើយ…

កាលពីពេលថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានឃើញការរបស់ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ឈុំ សម្បិត្ត ដោយនៅលើបណ្តាញសង្គមរបស់ខ្លួន បានបង្ហាញរូបភាពរបស់យុវជនម្នាក់ ដែលឪពុកម្តាយគាត់បានស្លា.ប់ចោល​ ហើយគាត់ចង់បន្តការសិក្សាយ៉ាងខ្លាំង ទើបទៅសូមឲ្យ សាលាឃុំជួយដល់គ្នា ដើម្បីបានរៀនបន្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីមានការចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុកហើយនោះ ក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chiv Sarith​ បានលើកឡើងថា​ “ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឯកឧត្តមស សុខាព្រមទាំងថ្នាក់ដឹកនាំខេត្ត គណៈគ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យផ្តល់ជូនអាហារូបករណ៍100%រយៈពេល ៤ឆ្នាំ រួមទាំងទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីអង្គការមេគង្គ ដល់យុវជនដែលបាត់បង់ឳពុកម្តាយហេីយចង់បន្តការសិក្សាជំនាញកសិកម្មដេីម្បីអនាគត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានរៀបរាប់បន្ថែមទៀតថា “ថ្ងៃដំបូងនៃការចូលរៀនប្អូនប្រុសកំព្រាឳពុកម្តាយដែលទទួលអាហារូបករណ៍១០០%រយពេល៤ឆ្នាំសិក្សាខាងក្សេត្រសាស្ត្រនៅសាកលវិទ្យាល័យជាតិមានជ័យ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្អូនប្រុស យ៉ាង យូធិន អាយុ២០ឆ្នាំឪពុកម្ដាយស្លា.ប់ចោលអស់គាត់ក៏បានមកសាលាឃុំដើម្បីអោយពួកខ្ញុំជួយរកអាហាររូបករណ៍ដើម្បីអោយគាត់បានរៀនជុំនាញផ្នែកកសិកម្ម៕

Related posts

Leave a Comment