អុញនោះ! ខ្ញុង ក្តៅស្លឹកត្រចៀក ក្រោយមានអ្នកមួយចំនួនតូចថាឲ្យបែបនេះ..(មានវីដេអូ)

ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយអតីតតារាកំប្លែងរួមក្រុម នាយពាក់មី នោះ គឺអ្នកនាង ខ្ញុង ដែលជាតារាកំប្លែងស្រីមួយរូបដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ជាមួយនឹងកាយវិការដ៏ប៉ិនប្រសប់ ព្រមទាំងពូកែប្រើប្រាស់ពាក្យសម្តីកំប្លុកកំប្លែង ធ្វើឲ្យអ្នកទស្សនាមានភាពសើចក្អាកក្អាយរំសាយអស់ភាពកង្វល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីពេលថ្មីៗមកនេះ អតីតតារាកំប្លែងស្រីរូបនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលផ្ទុះពាសពេញបណ្តាញសង្គម ក្រោយពីតារាស្រីរូបនេះ បានចេញមុខមកឡាយជាសាធារណៈបើកបង្ហាញឲ្យ មហាជនទូទាំងប្រទេសបានដឹង ថែមទាំងស្នើសុំសប្បុរសធម៌ម្នាក់ ១ដុល្លា ទៀតនោះ ដើម្បីទុកចិញ្ចឹមកូន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមានរឿងរ៉ាវបែបនេះកើតឡើងលើខ្លួន ត្រូវបានមហាជនដឹងឭគ្រប់គ្នាមកននេះ អ្នកនាង ខ្ញុង ក៏បានប្រកាសថាប្រហែលនឹងបាត់មុខពីសិល្បៈ លេងចេញមុខជាតារាកំប្លែងទៀតហើយ ដោយបច្ចុប្បន្ននេះ តារាកំប្លែងរូបនេះ បានតស៊ូឡើងវិញក្នុងការលក់ដូរប្រហុកផ្អក ដើម្បីបានថវិកាយកទៅដោះបំណុលតែប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នាំគ្នាផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងការ Live របស់តារាកំប្លែងអ្នកនាង ខ្ញុង ជាមួយស្វាមីលក់ដូរផលិតផលសុខៗ ស្រាប់តែលោក កៃដរ ចាប់ផ្តើមទាញមុខទាញមាត់ និយាយមិនចេញដួលលើដីហើយត្រូវក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីទៅដល់ដៃក្រុមគ្រូពេទ្យជួសង្គ្រោះ លុះមកដល់ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២២ នេះ អ្នកនាង ខ្ញុង បានបញ្ជាក់ប្រាប់ពីស្ថានភាពប្តីនៅពេលនេះបានចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ ប៉ុន្តែនៅបន្តធ្វើការតាមដានអាការនៅឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ អ្នកនាង ខ្ញុង ក៏បានបង្ហោះសារនិយាយរៀបរាប់ប្រាប់ពីស្ថានភាពប្តីរបស់នាងថា៖ “លូវប្តីខ្ញុំចេញពីរសង្គោះបន្ទាន់ហើយ អគុណសំរាប់ការបារម្ភនឹងសួរសុខទុក្ខ ពត៍មានលំអិតខ្ញុំនឹងប្រាប់ពេលក្រោយទៀតលូវគាត់នៅកាលម៉ែត រង់ចាំលិទ្ធផលស្គែនខួរក្បាលម្តងទៀតសិន សូមអគុណ” ។

ទាក់ទិនទៅនឹងរឿងរ៉ាវដ៏រន្ទត់ទៅលើ លោ កៃដរ បានធ្វើឲ្យមហាជនអ្នកដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាមង ព្រោះថាមិននឹកស្មានថាមនុស្សល្អជាសុខៗ បែរទៅជាជួបរឿងបែបនេះត្រឹមមួយប៉ប្រិចភ្នែក ជាពិសេសអ្នកនាង ខ្ញុង ក្នុងនាមជាប្រពន្ធ មានការភ័យឆោឡោស្រែកហៅគេឲ្យជួយយ៉ាងស្លុតចិត្តយ៉ាងខ្លាំងបំផុត ។

ងាកទៅមើលមហាជនដែលស្រលាញ់ និងគាំទ្រ អតីតតារាកំប្លែងស្រីរូបនេះ ក៏បាននាំគ្នាផ្ញើរសារជូនពរ បួងសួងសុំឲ្យទេវតាតាមថែរក្សា នាយ កៃដ ដែលជាស្វាមីអ្នកនាង ខ្ញុង ឲ្យមានសុខភាពល្អ និងឆាប់ជាសះស្បើយឡើងវិញ ។ តែក៏មានមនុស្សមួយចំនួនតូច បែរជាគិតបែបនេះទៅវិញ នេះបើយោងតាមរយៈការបង្ហោះរបស់អ្នកនាង ខ្ញុង នៅប៉ុន្មានម៉ោងនេះយ៉ាងដូច្នេះថា៖ “ហេតុអីមនុស្សមួយចំនួនចូលចិត្តជា.ន់ សើចចំអក គិតអគ.តិមមកលើគ្រួសារខ្ញុំម្លេះខ្ញុំមិនថោ.កទា.បយ.កជីវិ.តគ្រួសារខ្ញុំទៅលេងសើចឡើយ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment