កក្រើកប្រទេស! ប៉ូលិសមីយ៉ាន់ម៉ាលេងធម៌ក្ដៅ ចេញដីកាឃាត់ខ្លួនក្រុមសិល្បករល្បីៗ គាំទ្រចលនាបាតុកម្ម

ប៉ូលិស​ប្រទេស​មីយ៉ាន់ម៉ា បាន​ចេញ​ដីកា​ឃាត់​ខ្លួន​សិល្បករ​ចំនួន ៦ រូប ជុំវិញ​ការ​គាំទ្រ​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋ​ប្រហារ​យោធា នេះ​បើ​តាម​លិខិត​ប្រកាស​របស់​កង​កម្លាំង​ប៉ូលិស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ពុធ ទី ១៧ ខែ​កុម្ភៈ ឆ្នាំ ២០២១ កន្លង​ទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សេចក្ដី​ប្រកាស​ផ្សាយ​នោះ​បាន​បញ្ជាក់​ថា ដីកា​ចោទ​ប្រកាន់​គឺ​បាន​ធ្វើ​ឡើង​លើ​អ្នក​ដឹកនាំ​ចំនួន ៣ រូប តារា​សម្ដែង​ចំនួន ២ រូប និង ​តារា​ចម្រៀង​ម្នាក់ ក្រោម​មាត្រា​ទី ៥០៥ នៃ​ក្រម​ព្រហ្មទណ្ឌ ជុំវិញ​ការ​បង្ហាញ​សកម្មភាព​គាំទ្រ​ចលនា​បាតុកម្ម និង ​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​បុគ្គលិក​រដ្ឋាភិបាល​ចូលរួម​ធ្វើ​បាតុកម្ម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ចលនា​បាតុកម្ម​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា គឺ​នៅ​តែ​សកម្ម​ខ្លាំង ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ​មក​ម្ល៉េះ ក្រោយ​ខាង​យោធា​ធ្វើ​រដ្ឋ​ប្រហារ និង​ ចាប់​ឃុំ​ខ្លួន​លោកស្រី ​អ៊ុង សាន​ស៊ូជី និង រដ្ឋ​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​នោះ ៕

Related posts

Leave a Comment