ករុណា ពេជ្រ សុំអែបកៀន ! ក្រោយឃើញព្រះសង្ឃមួយអង្គពត់រោមភ្នែក គូសចិញ្ចើម ថតរូបឃ្យូតៗ​​ ហើយករុណា ពេជ្របានបង្ហោះសារតបវិញថា….

អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន កំពុងផ្ទុះការចាប់អារម្មណ៍ និង រិះគន់យ៉ាងខ្លាំងទៅលើរូបថតជាច្រើនសន្លឹករបស់ព្រះសង្ឃមួយអង្គដែលពត់រោមភ្នែក លាបម៉ាស្ការ៉ា និង គូសចិញ្ចើម ថតរូបស្ទីលម៉ូដែលឃ្យូតៗ បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើលនាំគ្នាចែករំលែករូបភាពទាំងនោះតៗគ្នាព្រោងព្រាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះសូម្បីតែលោក ករុណា ពេជ្រ ដែលជាតារាចម្រៀងល្បីមួយរូបនៅក្នុងប្រទេសកម្ពុជា ក៏អាចនិយាយបានថាលោកមានស្ទីលថតរូបបែបសិល្បៈស្អាតមួយរូបផងដែរនោះ ក៏បានសុំចុះចាញ់ស្ទីលថតរូបបែបម៉ូដែលរបស់ព្រះសង្ឃអង្គនេះដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករុណា ពេជ្រ បានស៊ែររូបថតរបស់ព្រះសង្ឃវ័យក្មេងខាងលើ ព្រមទាំងសូមចុះចាញ់ស្ទីលថតរូបរបស់លោកបង ដោយរៀបរាប់ថា «ករុណា ពេជ្រ អែបកៀន … សូមនិមន្តលោកប្អូន… សូមបញ្ជាក់ ការ share របស់ខ្ញុំនេះ មិនមែនលើកតម្កើង ឬក៏ជួយផ្សព្វផ្សាយបន្តឱ្យល្បីអីទេ… គ្រាន់ជាការ share ក្នុងគំនិតពិចារណាទាំងអស់គ្នា .. ក្នុងនោះក៏មានទាំងរូបខ្ញុំម្នាក់ដែរ សុំចាញ់ស្តាយថតរបស់លោកប្អូនហើយ…» ៕

Related posts

Leave a Comment