កសិករខ្មែរបាក់ទឹកចិត្តខ្លាំង ដាំស្វាយបានផលល្អហើយ លក់បានថោកហួស ១ គីឡូជាង ២០០រៀល

​នារយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ទីផ្សារទិន្នផលបន្លែ ផ្លែឈើមួយចំនួនរបស់កសិករនៅកម្ពុជា បានធ្លាក់ថ្លៃជាគំហុក ដែលកន្លងមកមាន ត្រសក់ ស្ពៃក្ដោប និង ប៉េងប៉ោះជាដើម សុទ្ធតែលក់បានតម្លៃទាបខ្លាំងស្ទើរមិនរួចថ្លៃដើម ។ ជាក់ស្ដែងថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ទៅលើដំណាំស្វាយកែវរមៀត របស់កសិករម្នាក់ នៅឯខេត្តឧត្ដរមានជ័យ លក់បានតម្លៃថោកខ្លាំង ត្រឹមតែ ២៥០ រៀលប៉ុណ្ណោះ ក្នុង ១ គីឡូក្រាម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងមកកាន់អ្នកសារព័ត៌មាន «ប្រជាប្រិយ» នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ បុរសកសិករវ័យ ៦៦ ឆ្នាំ ឈ្មោះ ស៊ីវ ម៉ាង ប្រកបរបរដាំស្វាយនៅក្នុងភូមិ ជ្រឹងខាងលិច ឃុំកូនគ្រៀល ស្រុកសំរោង ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា សព្វថ្ងៃលោក មានដើមស្វាយកែវរមៀត ចំនួន ៤០០០ ដើម ដាំនៅលើផ្ទៃដី ២០ ហិកតា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កសិករខាងលើ បានបន្តថា សព្វថ្ងៃទិន្នផលផ្លែស្វាយកែវរមៀត ប្រមូលផលបានកកស្ទះ លក់មិនដាច់នោះឡើយ ដោយពីមុន (កាលពីឆ្នាំមុន) លោកអាច លក់បាន ១គីឡូក្រាម ចំនួន ១២ បាត ស្មើនិង ជាង ១០០០ រៀល ដោយឡែកសព្វថ្ងៃលក់ត្រឹម តម្លៃ ២ បាតហើយ បែរជាលក់មិនចេញឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កសិករដ៏កម្សត់រូបនេះរៀបរាប់ទៀតថា មូលហេតុដែលលក់មិនចេញនេះគឺដោយសារ បញ្ហាកូវីដ-១៩ ធ្វើឱ្យមានការបិទច្រកចេញចូលព្រំដែន ទើបគ្មានឈ្មួញមកទាក់ទងទិញ ព្រោះកន្លងមកមានឈ្មួញថៃ ឈ្មួញវៀតណាម និងឈ្មួញចិនមកទាក់ទងទិញ តែឥលូវបែរជាពុំមាន ហើយបើមានក៏លក់បានក្នុងតម្លៃថោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាចុងក្រោយ ក្នុងនាមជាកសិករ លោក ស៊ីវ ម៉ាង សំណូមពរសូមឱ្យរដ្ឋាភិបាល និងក្រសួងកសិកម្មជួយរកទីផ្សារ ក្នុងស្រុក និងក្រៅស្រុក ឱ្យកសិករបានលក់ចេញនូវដំណាំរបស់ខ្លួនផង ៕

ប្រភព:ប្រជាប្រិយ

Related posts

Leave a Comment