ឃើញរស់នៅលើគំនរទ្រព្យសោយសុខសោះ ស្រាប់តែ អាជី ចេញវីដេអូស្រែកទ្រហោយំក្នុងឡាន ព្រោះបញ្ហាសម្ពាធគ្រួសារ ថែមទាំងផ្ញើរជាពិសេសទៅកាន់អ្នកម្តាយ….(មានវីដេអូ)

ជឿជាក់ថាមហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាស្គាល់ច្បាស់ហើយអ្នកលក់ឡេតាមរយៈអនឡាញដ៏ល្បីឈ្មោះទាំងបងទាំងប្អូននោះ គឺ អាជី និង អាម៉ី ដោយជោគជ័យទាំងវ័យក្មេង ដោយសារមុខរបរលក់ឡេ ធ្វើឲ្យអ្នកទាំងពីរក្លាយជា អ្នកមានវ័យក្មេងជិះឡានទំនើបៗ ផ្ទះនៅសល់ច្រើនល្វែងថែមទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្លាប់តែឃើញមានភាពរីករាយ សោយសុខរស់នៅលើគំនរទ្រព្យដែលខ្លួនខិតខំរកនាប៉ុន្មានឆ្នាំមកនេះ បែរជា អាជី ទ្រាំលែងបាននឹងទុក្ខព្រួយក្នុងជីវិត ក៏បានចេញមុខ Live ទ្រហោយំក្នុងឡានខ្លាំងៗម្នាក់ឯង ដោយបានលើកឡើងថា ជីវិតវាពិបាកទ្រាំពេគ ខ្លាចតែអស់ពេលនឹងនិយាយចេញ ជាពិសេសផ្ញើរជូនអ្នកម្តាយខ្លួនថែមទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នាពេលថ្មីៗមកនេះ អាជី បានធ្វើការ Live ដោយបានបញ្ជាក់ថា៖ “ព្រោះខ្ញុំឆ្អែតចិត្តនឹងរឿងគ្រប់យ៉ាង ខ្ញុំឈឺចាប់ ខ្ញុំហត់នឿយនឹងរស់ វីដេអូនេះខ្ញុំ Live លើកចុងក្រោយ ខ្ញុំផ្ញើរទៅម៉ាក់ខ្ញុំជាពិសេស ខ្ញុំរស់នៅគឺពិបាក ខ្ញុំលាក់អារម្មណ៍ខ្លួនឯង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំអត់ចង់ដឹងឲ្យអ្នកណាគេដឹងថាខ្ញុំកើតទុក្ខ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំកាន់តែបាក់ទឹកចិត្ត ខ្ញុំកាន់តែសេដ ឲ្យខ្ញុំរស់នៅរបៀបម៉េច គ្រួសារមិនចុះសម្រុងគ្នា ងាកទៅប្តីផ្សេង ម៉ែផ្សេង គ្រួសារផ្សេងទាំងអស់ ខ្ញុំឈឺចាប់ណាស់ ហេតុអ្វីជីវិតខ្ញុំពិបាកយ៉ាងនេះ” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment