ថន លក្ខិណា ដាក់មួយឈុតនេះ ពណ៌ក្រហមស្រស់តែម្តងហើយ ស្រស់ស្អាតបែបក្រមុំស្រុកស្រែ រួចភ្ជាប់សារ Single ទៀត ជឿទេបងប្អូន

ជឿជាក់ថាហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ កញ្ញា ថន លក្ខិណា នោះ ដែលជាតារាសម្តែង និងជាពិធីការិនីដ៏មានឈ្មោះបោះសំឡេងយ៉ាងខ្លាំងលើវិថីសិល្បៈជាច្រើនឆ្នាំមកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃនេះ ថន លក្ខិណា ត្រូវបានគេមើលឃើញថា នាងកំពុងរស់នៅប្រើប្រាស់ជីវិតជាភាព នៅលីវរបស់នាងយ៉ាងសប្បាយរីករាយ ពោរពេញដោយស្នាមញញឹម ដោយមិនទាន់ឃើញតម្រុយណាមួយ ទាក់ទិននឹងរឿងគូស្រករសោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងសមត្ថភាព ទេពកោសល្យ ពោរពេញដោយបទពិសោធន៍ ទើបធ្វើឲ្យតារាស្រីរូបនេះ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង ថែមទាំងទទួលបានការងារជាបន្តបន្ទាប់ផងដែរ ព្រមទាំងក្តោបតំណែង ជាពិធីការិនី Cambodian Idol រដូវកាលទី ៤ ទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត ពិធីការិនីរូបស្រស់នេះ ក៏ត្រូវបានមហាជនជាច្រើន ជាពិសេសហ្វេនៗ បានកោតសរសើដល់នាងជាខ្លាំង រាល់ពេលនាងបានបង្ហាញខ្លួននៅលើបណ្តាញសង្គម ជាមួយនឹងការតុបតែងខ្លួនបានយ៉ាងស្រស់ស្អាត មិនថាបែបបុរាណ ឬទាន់សម័យនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ក្នុងវគ្គ Live Show សប្តាយ៍ទី ៥ មហាជនបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ ពិធីការិនីរូបនេះ ដោយបានតុបតែងខ្លួន ក្នុងឈុតពណ៌ក្រហមឡើងស្រស់តែម្តងហើយ ពិតជាស្រស់ស្អាតប្លែកភ្នែកខ្លាំងណាស់ ។

ជាមួយគ្នានេះផងដែរ ថន លក្ខិណា ក៏បានភ្ជាប់សារយ៉ាងខ្លីថា៖ “ក្រមុំស្រុកស្រែសុភាពហើយ single ទៀត ជឿទេបងប្អូន?” ។ ងាកទៅមើលអ្នកគាំទ្ររបស់តារាស្រីរូបនេះវិញ ក៏បានចូលទៅ ខំមិន លើកឡើងម្នាក់មួយម៉ាតបែបនេះថា៖

“ស្រស់ស្អាតណាស់បង, ស្រស់ស្អាតខ្លាំងណាស់បងស្រី, សែនស្រលាញ់, Idol បោកថានៅ Single, មិនឲ្យចាញ់បេក្ខជនទេ ពិធីការិនី, ស្អាតហើយ សុភាពទៀត, មកម្ដងនេះបែបឃ្យូតបង, ក្រមុំ ស្រុកស្រែស្អាតម្លេះទេ, ជឿឆាប់ចប់, ស្អាតហើយពូកែទៀត” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment