ភ្នំពេញ ៖ ពិតណាស់ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះផលិតកម្ម Galaxy Navatra បានបង្ហោះបទចម្រៀងផ្លូវការមួយក្រោមចំណងជើងថា “ គ្រប់យ៉ាងព្រោះតែមេ ” ហើយបទនេះដែរលោក ព្រាប សុវត្ថិ ឆ្លើយឆ្លងគ្នាជាមួយ តន់ ចន្ទ សីម៉ា ពិតជាពិរោះខ្លាំងណាស់ ។
យ៉ាងណាមិញក្រោយពេលបទចម្រៀងនេះចេញមិនបានប៉ុន្មានថ្ងៃផង ឃើញថាផ្ទុះការគាំទ្រយ៉ាងខ្លាំង ទាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក និងសង្គម យូធូប ជាដើម ។ បទនេះទៅណាមកណាមានគេចូលចិត្តស្តាប់ច្រើនព្រោះជាបទចង្វាក់បែបខ្មែរ ដែលអាចឲ្យអ្នកគាំទ្រចា.ក់រាំលេងសប្បាយបាន ។
ជាក់ស្តែងបទ “ គ្រប់យ៉ាងព្រោះតែមេ ” ល្បីខ្លាំងពេករហូតល្បីទៅដល់លោក ឯកឧត្ដម ខៀវ កាញ្ញារិទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងព័ត៍មាន លោកក៏មានការចាប់អារម្មណ៍ទៅលើបទចម្រៀងមួយបទនេះយ៉ាងខ្លាំង រហូតថ្មីៗនៅលើផេកផ្លូវការរបស់ឯកឧត្តម ក៏ឃើញលោកសែរបទចម្រៀងមួយនេះដែរមិនត្រឹមតែស៊ែរទេថែមទាំងបានភ្ជាប់មកជាមួយនឹងសារមួយលក្ខណៈកំប្លែងបែបនេះថា ៖ «ជូនក្រុមរត់ដែលតែងយកឈ្មោះមេប្រើ ! » ក្រោយឃើញលោកឯកឧត្តមស៊ែរបែបនេះរួច មានមហាជនជាច្រើនបានចូល បញ្ចេញមតិក្នុងផេករបស់ឯកឧត្តមជាច្រើនផងដែរ ៕ តោះដើម្បីចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា ៖