ថ្ងៃមុន ម្នាក់ឯងមិនស្លាប់ទេ ឥឡូវ ចែភា ពីរនាក់បានហើយ ឆ្លៀតបង្អួតឡាន Jeep ថ្មីមួយគ្រឿងពណ៌ខ្មៅរលោងទៀត

មាស សុខសោភា គឺជាតារាចម្រៀងស្រីមួយរូប ដែលបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេសកម្ពុជា ជាមួយនឹងសមត្ថភាពពេញខ្លួន ក្នុងការបកស្រាយបទចម្រៀងបានយ៉ាងពីរោះរណ្តំ ធ្វើឲ្យអ្នកស្ដាប់លង់លក់បាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃនេះ តារាចម្រៀង មាស សុខសោភា បានជ្រកកោនក្នុងផលិតកម្ម រាម រាល់បទចម្រៀងរបស់នាង បានចេញមកម្តងៗ គឺថាសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនជាច្រើន ជាពិសេសរាល់បទបែបមនោសញ្ជេតនាតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីត្បិតថា មាស សុខសោភា និងស្វាមីបានរៀបការជាមួយនឹងគ្នាជាច្រើនឆ្នាំហើយក្តី ប៉ុន្តែចំណងស្នេហ៍របស់អ្នកទាំងពីរ នៅតែមានភាពផ្អែមល្ហែមដាក់គ្នាទៅវិញទៅមក ធ្វើឲ្យមហាជន ជាពិសេសហ្វេនៗ ដាក់ការតាមដានជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាញឹកញាប់ តារាចម្រៀងស្រីរូបនេះ និងស្វាមីតែងតែផ្តល់ភាពកក់ក្តៅឲ្យគ្នាទៅវិញទៅមក មិនចាញ់គូស្នេហ៍ថ្មីថ្មោងនោះឡើយ ហើយតែងបណ្តើរគ្នាទៅណាមកណាជាមួយគ្នា មិនបាត់មួយជំហាន ធ្វើឲ្យអ្នកគាំទ្រឃើញហើយលួចច្រណែនមិនស្ទើរនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា មមាញឹកការងារសិល្បៈខ្លាំងប៉ុណ្ណាក៏ដោយ ក៏អ្នកទាំងពីរមិនភ្លេចឡើយ កាន់ដៃគ្នាទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ ពេលខ្លះដល់ក្រៅប្រទេសក៏មានផងដែរ បង្អួតភាពផ្អែមល្ហែមឲ្យទស្សនិកជនបានឃើញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ ប្តីប្រពន្ធអ្នកទាំងពីរ បានបង្អួតរថយន្ត Jeep ថ្មីមួយគ្រឿងពណ៌ខ្មៅរលោង ធ្វើឲ្យមហាជនមើលមិនដាក់ភ្នែកសោះ គ្រាន់តែឈរនៅពីមុខរថយន្តធម្មតាៗសោះ ជះចំហាយសុភមង្គល ទាក់ទាញដល់ថ្នាក់នេះ មើលទៅដូចតារាម៉ូដែលរថយន្តស្អាតអស់ទាស់ ដោយតារាចម្រៀងស្រីរូបនេះ ក៏បានភ្ជាប់សារយ៉ាងខ្លីថា៖ “២នាក់បានហើយ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកទៅមើលអ្នកគាំទ្រតារាចម្រៀងស្រីរូបនេះវិញ ម្នាក់ៗនាំគ្នាចូលទៅ ខំមិន លើងឡើងដូច្នេះថា៖ “ចុះម្នាក់ឯងមិនទេនោះidol, ឈប់ចាញ់បោកហើយ, ថ្ងៃមុន ម្នាក់ឯងមិនស្លា.ប់ទេ ឥឡូវពីនាក់បានហើយ, ហេតុអ្វីបងកុហសថាម្នាក់ឯងមិនស្លា.ប់ទេចុះឡូវ, Idol កាលមុន ម្នាក់អែងមិនស្លា.ប់ទេ លូវIdolប្រែបាត់, ពីនាក់ទៀត ហើយ, ឈប់ជឿរហើយ” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment