រំភើបជំនួស! កូនប្រុសស្រី ស៊ុក សុភា ឆ្លាតៗណាស់ ខិតខំប្រឹងរៀនសូត្ររហូតទទួលបានលិខិតសរសើរពីសាលា

ជឿជាក់ថាមហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ អតីតតារាសម្តែងប្រុសដ៏ល្បីឈ្មោះ លោក ស៊ុក សុភា នោះ ដែលកាលនោះរូបលោកបានសម្តែងក្នុងខ្សែភាពយន្តខ្មែររឿង «ទុំទាវ» ដែលរូបលោកបានក្តោបតំណែងជាតួឯកផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជារួមកហើយនោះ រូបលោកក៏បានបញ្ជប់ភាពនៅលីវ ដក់ខ្លួនឆ្ងាយពីវិស័យសិល្បៈជាច្រើនឆ្នាំ ដោយរូបលោកបានសម្រេចចិត្តរបៀការជាមួយនឹងនារីដ៏ស្រស់ស្អាតម្នាក់ ហើយទៅរស់នៅលើទឹកដីអូស្រ្តាលី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានរៀបការសាងគ្រួសាររួចមក រូបលោក និងភរិយាក៏ទទួលបានកូនប្រុសស្រីដល់ទៅ ៥ នាក់ ហើយកំពុងតែរស់នៅយ៉ាងមានសុភមង្គលជាមួយក្រុមគ្រួសាររបស់លោក នៅឯប្រទេសអូស្ត្រាលីផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីត្បិតថា អតីតតារាប្រុសរូបនេះ រស់នៅស្រុកគេក៏ពិតមែន ប៉ុន្តែជារឿយៗមកនេះ គូស្វាមីភរិយាមួយគូនេះ តែងតែបង្ហាញពីសកម្មភាពផ្អែមល្ហែម និងការរស់នៅទីនោះស្តែងពីក្តីនឹងករឮកដល់បងប្អូនដែលរស់នៅស្រុកខ្មែរ ជាពិសេសហ្វេនៗដែលធ្លាប់ជាអ្នកគាំទ្ររូបលោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញលោក ស៊ុក សុភា បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង ដោយមានមោទនភាពលើកូនប្រុសស្រីរបស់លោក បន្ទាប់ពីកូនៗទាំង ២ ទទួលបានលិខិតសរសើរពីសាលារៀនផ្នែកគណិតវិទ្យា និងគំនូរ ប្រជែងលើសិស្សដទៃទៀតនៅលើទឹកដីប្រទេសអូស្រ្តាលី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ ក្នុងនាមជាលោកប៉ាម្នាក់ ស៊ុក សុភា បានបង្ហោះសារបង្ហាញអារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖ “Congratulations Zuzanna Robinson & Nichole ថ្ងៃនេះកូនប្រុសស្រីទទួលបានលិខិតសរសើរពីសាលារៀន Zuzanna ពូកែខាងគណិតវិទ្យា Robinson ពូកែខាងគំនូរ កូនខ្មែរធ្វើបាន” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកទៅមើលមហាជនដែលនិយមតាមដានខ្សែជីវិតគ្រួសាររបស់លោកឯណោះវិញ ក៏បានចូលទៅ ខំមិន ផ្ញើរសារការត្រេកអរជាបន្តបន្ទាប់ និងរំភើបចិត្តជំនួស ក្នុងនាមជាឪពុកម្តាយ ពិតជាមានមោទនភាពខ្លាំងណាស់ ពេលបានឃើញកូនប្រុសស្រី ខិតខំរៀនសូត្ររហូតទទួលបានលិខិតសរសើរពីសាលា ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment