នៅក្នុងសម័យថ្មីនេះ សុភមង្គលគឺជារឿងសំខាន់សម្រាប់មនុស្សពីរនាក់ មិនថាគូប្រុស-ស្រី ឬ គូភេទដូចគ្នានោះឡើយ បើស្ម័គ្រស្មោះស្រឡាញ់គ្នាហើយ ធ្វើតាមបេះដូងចាប់ដៃគ្នារៀបការមិនខាន ។
ជាក់ស្តែង កាលពីដើមឆ្នាំ ២០២០ កន្លងទៅនេះ មានគូស្នេហ៍បុរសភេទដូចគ្នាមួយគូ បានស្រឡាញ់គ្នា និង ឈានដល់ចាប់ដៃគ្នារៀបការតាមប្រពៃណីយ៉ាងអធិកអធម ដោយមានការយល់ស្របពីគ្រួសារទាំងសងខាង ។
ក្រោយរៀបការ គូស្នេហ៍ភេទបុរសនោះក៏ទទួលបានពរជ័យយ៉ាងច្រើនផងដែរ ពីគ្រួសារ និង មហានជនអ្នកលេងបណ្តាញសង្គម ជាមួយនឹងរស់នៅយ៉ាងមានសុភមង្គល រហូតដល់គូស្នេហ៍បានបង្ហោះរូបអបអរសាទរខួបអាពាហ៍ពិពាហ៍ ១ ឆ្នាំ ឡើងផ្អែមល្ហែម ផ្អើលអ្នកលេងហ្វេសប៊ុកទៀតផង ។
បើតាមទំព័រហ្វេសប៊ុកឈ្មោះ Kheng Sophan ដែលជាគូស្នេហ៍នេះ បានបង្ហោះសារថា “ថ្ងៃនេះហេីយគឺជាថ្ងៃដែលខ្ញុំមានក្តីសុខក្នុងជីវិតបំផុត ជាថ្ងៃដែរជួបជុំ បងប្អូនទាំងសងខាង ជាពិសេសមិត្តភ័ក្ដិជិតឆ្ងាយ #ថ្ងៃខួបអាពាហ៍ពិពាហ៍របស់យេីង 20-02-2020 / 20-02-2021” ៕