សូមប្រុងប្រយ័ត្នខ្ពស់! នៅថ្ងៃ ២២ កុម្ភៈនេះ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៥ នាក់ទៀតហើយ…

នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ យោងតាមប្រកាសរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងចំនួន ៣៥ នាក់បន្ថែមទៀតហើយ ដែលក្នុងនេះមានចំនួន ៣១ នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ និង ៤ នាក់ជាអ្នកដំណើរចូលប្រទេស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលរកឃើញអ្នកឆ្លងកូវីដ-១៩​ កើនឡើងកំហុកនេះ ចំនួនអ្នកជាសះស្បើយក៏ត្រូវបានក្រសួងសុខាភិបាលប្រកាសផងដែរ ដោយព្រឹកទី ២១ នេះ មានចំនួន​ ០២ នាក់​បន្ថែមទៀត បានជាសះស្បើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះអ្នកឆ្លងសរុបទូទាំងប្រទេសមាន ៥៦៨ នាក់ រីឯអ្នកជាសះស្បើយ ៤៧៥ នាក់ និង អ្នកកំពុងព្យាបាល ៩៣ នាក់ ៕

Related posts

Leave a Comment