ផ្ទុះកូវីដ-១៩ ក្នុងសហគមន៍ជាថ្មី ស្រាប់តែ ឱក សុគន្ធកញ្ញា ប្រាប់រឿងមួយនេះភ្លាម

កាលពីព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ស្តីពីស្ថានភាពកូវីដ-១៩ ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី និង បានហៅការផ្ទុះឆ្លងលើកទី ៣ នេះថាជាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មកដល់ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះដែរ ទិន្នន័យនៃការឆ្លងជាសហគមន៍នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក៏នៅតែបន្តកើនឡើងជាបន្តបន្ទាប់ ហើយក្នុងនោះក្រសួងសុខាភិបាល និង ក្រសួងពាក់ព័ន្ធជាច្រើនក៏បន្តការទប់ស្កាត់ និង មានវិធានការជាបន្តបន្ទាប់យ៉ាងខ្ជាប់ខ្ជួនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនៃការរាលដាលជាថ្មីនេះដែរ ក្រឡេកមកមើលតារាចម្រៀងជួរមុខរបស់ប្រទេសកម្ពុជា គឺអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហាញការព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋ និង អ្នកគាំទ្រផងដែរ ដោយក្នុងនោះ អ្នកនាងបានបង្ហោះសារក្រើនរំឭកទៅដល់មហាជនតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់អ្នកនាងថា «សូមរក្សាគម្លាត រក្សាអនាម័យ ជំងឺ COVID-19 មិនទាន់ទៅណាឆ្ងាយទេ សូមបងប្អូនថែរក្សាខ្លួនឲ្យបានល្អ»៕

Related posts

Leave a Comment