បន្ទាន់ ! សម្ដេច ហ៊ុន សែន ប្រកាសបន្ទាន់ បើមិនចាំបាច់ សូមអ្នកនៅទីក្រុងភ្នំពេញកុំចេញពីផ្ទះ

នៅថ្ងៃទី ២២ កុម្ភៈ ២០២១ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបន្ទាន់មួយ អំពាវនាវសូមឱ្យប្រជាជនៅរាជធានីភ្នំពេញ ប្រសិនបើគ្មានការចេញក្រៅ សូមកុំទាន់អាលចេញពីផ្ទះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចបានថ្លែងបែបនេះថា​៖ «សូមឱ្យប្រជាជន នៅទីក្រុងភ្នំពេញ មានការប្រុងប្រយ័ត្ន ហើយសូមបញ្ជាក់ បើគ្មានការចាំបាច់ កុំអាលចេញពីផ្ទះ ព្រោះឥឡូវយើងកំពុងរាវរក ពិតមែនតែដឹងចំណុចក្លឹប N8 កន្លែងរស់នៅមួយចំនួន តំបន់មួយចំនួនត្រូវបានបិទហើយ ក៏ប៉ុន្តែចរាចរណ៍វីរុសកូវីដ ដែលចេញពីទីតាំងនេះ នៅកន្លែងណាខ្លះ ? យើងកំពុងរុករក» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចបានថ្លែងបន្តទៀតថា ប្រសិនបើនៅផ្ទះបានគឺជាការល្អបំផុត ហើយសម្ដេចសូមអង្វរកសូមឱ្យអនុវត្តនូវវិធានការសុខាភិបាល ៣ កុំ និង ៣ ការពារទាំងអស់គ្នា ៕

អត្ថបទដោយ​៖ Chanreth

Related posts

Leave a Comment