ស្ត្រីអ្នកជំងឺកូវីដ ១៩ ម្នាក់ជាមន្ត្រីនគរបាលថ្នាក់ជាតិ ឈ្មោះ ល.ស.ផ អាយុ ៣៥ ឆ្នាំ ដែលបានតេស្តវិជ្ជមានវីរុសកូវីដ ១៩ កាលពីថ្ងៃទី ២១ កុម្ភៈ ២០២១ ស្នាក់នៅខុនដូរ Skyline Dumex ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិប្រឆាំងរោគរបេង រាជធានីភ្នំពេញ ធ្លាប់បានទៅចូលរូមពិធីមង្គលការមួយនៅព្រៃវែង កាលពីថ្ងៃទី ១៧ កុម្ភៈ ២០២១ កន្លងទៅ ។
តាមប្រភពពត៌មានបានឱ្យដឹងថា នៅថ្ងៃទី ១៧ ខែកុម្ភៈ វេលាម៉ោង ១២ ដល់ម៉ោង ៣ និង ៣០នាទីរសៀល ស្ត្រីរូបនេះ និងមិត្តភក្កិ ៤នាក់ទៀត បានទៅចូលរួមមង្គលការមួយ នៅភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ។
ទន្ទឹមនឹងនោះដោយសារម្ដាយ និងម្ចាស់ពិធីមង្គលការ ជាគ្រូបង្រៀន នៅសាលាបឋមសិក្សា ស ខេង ទួលសង្កែទទឹង ហើយបានទៅបង្រៀនសិស្សបន្ទាប់ពីមង្គលការកូន ។ ដូច្នេះហើយទើបអាជ្ញាធរខេត្តសម្រេចផ្អាកការសិក្សាមួយរយៈខ្លី ដើម្បីគ្រប់គ្រងសភាពការណ៍មួយនេះ ។
គួរបញ្ជាក់ផងដែរថា ម្ចាស់ដើមការមានឈ្មោះ ស៊ឹម កុសល និងប្រពន្ធឈ្មោះ សាន ចន្ធី ដែលមានភ្ញៀវចូលរួមក្នុងពិធីការ ចំនួន៨០០នាក់ ៕
