ដំណឹងល្អ!! កម្ពុជាបាននាំចេញផលិតផលកសិកម្មចំនួន ៦៧មុខ ទៅកាន់ ៤៦ប្រទេស ក្នុង…

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអោយដឹងថាលទ្ធផលនៃការនាំចេញផលិតផលកសិកម្ម (ក្រៅពីអង្ករ) ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០នៅក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០នេះ លទ្ធផលនៃការនាំចេញផលិតផលកសិកម្ម ទៅក្រៅប្រទេសដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ អគ្គនាយកដ្ឋានកៅស៊ូ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា៖ បរិមាណនាំចេញផលិតផលកសិកម្ម ក្រៅពីអង្ករ ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០ មានចំនួន ៥ ០៥៧ ១៨១,៥៤ តោន ក្នុងនោះមានផលិតផលកសិកម្មមួយចំនួនមានកំណើនល្អប្រសើរ ដូចជា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ដំឡូងមីក្រៀមចំនួន ១ ៣១២ ៩១៣,៣០តោន មានកំណើន ៨,២៦ % ធៀបទៅនឹងឆ្នាំ២០១៩
២) ល្ងចំនួន ៥ ៧៩៩,៣៩តោន មានកំណើន ៣៩,៨១% ធៀបទៅនឹងឆ្នាំ២០១៩
៣) ផ្លែចេកស្រស់ចំនួន ៣០០ ១៧៣,៩៨តោន មានកំណើន ១១៦,៩៧% ធៀបទៅនឹង២០១៩
៤) គ្រាប់ស្វាយចន្ទីចំនួន ២១៤ ៧២១,២១តោន មានកំណើន ២៦,៥៨% ធៀបទៅនឹងឆ្នាំ២០១៩​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) គ្រាប់ពោតចំនួន ១៩៤ ៥០០,២៨តោន មានកំណើន ៦៣,៨៥% ធៀបទៅនឹងឆ្នាំ២០១៩
៦) ផ្លែស្វាយស្រស់ចំនួន ៩០ ៨០១,៧៦តោន មានកំណើន ៨៣,៥០% ធៀបទៅនឹងឆ្នាំ២០១៩
៧) ដំណាប់ស្វាយ ៥ ៧៥៥,៨៦តោន មានកំណើន ១៥៩,៦០% ធៀបទៅនឹងឆ្នាំ២០១៩
៨) ម្ទេសស្រស់ចំនួន ៦២ ៤៣២,៧៨តោន មានកំណើន ៣៨,០២% ធៀបទៅនឹងឆ្នាំ២០១៩​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៩) ម្ទេសក្រៀម ១ ៨០០,០០តោន ស្មើនឹងឆ្នាំ២០១៩
១០) ម្រេច ៤ ៩៨២,៦៥តោន មានកំណើន ៣៩,៣៩% ធៀបទៅនឹងឆ្នាំ២០១៩
១១) ជ័រកៅស៊ូចំនួន ២៩០ ៧០០,០០តោន មានកំណើន ១៨,៣០% ធៀបទៅនឹងឆ្នាំ២០១៩
១២) គ្រាប់ឈូក ៣ ៨១៥,៣៣តោន មានកំណើន ៤ ៩៨៧% ធៀបទៅនឹងឆ្នាំ២០១៩៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment