បន្ទាន់! ក្រសួងប្រកាសបិទសាលារៀន ទូទាំងស្រុកស្ទឹងហាវ និង ក្រុងព្រះសីហនុ ២ សប្ដាហ៍

នៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ យោងតាមសេចក្ដីជូនដំណឹងរបស ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និង សាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និង ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល ០២ សប្តាហ៍ នៅក្រុងព្រះសីហនុ និង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ បន្ថែមលើសពីនេះ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងក៏បានអំពាវនាវឱ្យ មន្ទីរអប់រំ យុវជន និង កីឡាខេត្តព្រះសីហនុ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និង កីឡា នៃរដ្ឋបាលក្រុង ស្រុក គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និង សូមចូលរួមសហការ អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

Related posts

Leave a Comment