រំភើបជំនួស! លោកស្រី ទ្រី ដាណា ប្រកាសផ្តល់ថវិកាចំនួន 1000$ ជូនដល់គ្រួសារយុវជន ២ រូប ជាការលើកទឹកចិត្ត

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះការសរសើរ ព្រមទាំងមានការស៊ែរចែករំលែកជាហូរហែ បន្ទាប់ពីឃើញយុវជនខ្មែរពីររូប បានបញ្ជប់ការសិក្សារ និងបានថ្លែកសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកឪពុក និងម្តាយដែលលះបង់គ្រប់បែបយ៉ាង ទោះបីជាជីវភាពមិនសូវធូរធារ តែតស៊ូររ៉ាប់រងបន្ទុក ជម្រុញលើកទឹកចិត្តឲ្យកូនៗខិតខំប្រឹងរៀន រហូតបានបញ្ជាប់ការសិក្សាទាំងពីររូប ពិតជាគួរឲ្យសរសើរខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកឈ្មោះថា Man Soleak បានបង្ហោះរូបភាពប៉ុន្មានសន្លឹកព្រមទាំងភ្ជាប់សារបង្កប់អត្ថន័យយ៉ាងដូច្នេះថា៖ “ជាថ្មីម្ដងទៀតកូនប្រុសទាំងពីរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឪពុក និងអ្នកម្ដាយដែរលះបង់គ្រប់បែបយ៉ាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់កូន បើទោះបីជាលោកមានជីវភាពលំបាក់ ក៏លោកនៅតែជម្រុញ និងលើកទឹកចិត្តឲ្យកូនៗខិតខំប្រឹងរៀន ហើយអ្វីដែរកូនចងចាំមិនភ្លេចនោះគឺ លោកឪពុក និងអ្នកម្ដាយតែងតែប្រាប់កូនថា ពុកម៉ែមិនបានរៀនពុកម៉ែលំបាក់ តែពុកម៉ែមិនចងឲ្យកូនលំបាក់និងមិនបានរៀនដូច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពុកម៉ែនោះទេ កូនៗពិតជាមានសំណាងខ្លាំងណាស់ដែលបានកើតមកជាកូនរបស់លោកទាំងពីរ ហើយក្រៅពីនេះទៅទៀតនៅមានផ្ទះដ៏កំសត់មួយនេះទៀតដែរតែងតែផ្ដល់ជាជម្រក់និងភាពកក់ក្ដៅសម្រាប់កូនគ្រប់គ្នា ។ ជាចុងក្រោយខ្ញុំចងបង្ហាញពីទស្សនៈរបស់លោកឪពុក និង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកម្ដាយរបស់ខ្ញំដែលតែងតែប្រាប់ថា “ដោយសារតែភាពក្រីក្រ និងចង់ឲ្យកូនមានចំណេះដឹង ទើបពុកម៉ែជម្រុញ និងលើកទឹកចឹត្តឲ្យកូនៗខំតខំប្រឹងរៀន” ។ ដើម្បីមានចំណេះដឹង ក្នុងការជួយសង្គមគ្រួសារ ក៏ដូចជាប្រទេសជាតិផងដែរ ។ ដូច្នេះហើយប្អូនៗដែរជាធនធាន និងជាសរសរទ្រូងប្រទេសជាតិ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានច្រើន។ អរគុណលោកគ្រូអ្នកគ្រូសកលវិទ្យាល័យមេគង្គកម្ពុជា” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការស៊ែររបស់មហាជន បានជ្រាបទៅដល់លោកស្រី ទ្រី ដាណា ដែលគេស្គាល់ជាម្ចាស់ហាងពេជ្រ បានធ្វើឲ្យលោកស្រីមានការស្ញើចសរសើរដល់យុវជនពីរនាក់នោះយ៉ាងខ្លាំង ព្រមទាំងផ្តល់ជូនថវិកាចំនួន 1000$ សម្រាប់ការលើកទឹកចិត្តគ្រួសាររបស់យុវជននោះ ។

តាមរយៈគេហទំព័ររបស់លោកស្រី ទ្រី ដាណា បានបង្ហោះសារនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២ នេះ យ៉ាងដូច្នេះថា៖ “ផ្ទះជញ្ជាំងស្លឹកស្ទើរធ្លុះធ្លាយ តែកូនប្រុសទាំង២ អាចរៀនចប់នៅសាកលវិទ្យាល័យ សរសើរការតស៊ូរបស់ប្អូនទាំង២ រឹតតែរំភើបចិត្តការលះបង់របស់ឪពុកម្ដាយពួកគាត់ ជីវិតកើតមក វាសនាខុសគ្នា តែយើងមិនមែនបែបនេះរហូតទេ យើងអាចកែប្រែវាសនាបាន កុំផ្ដេកផ្ដួលទៅតាមភាពលំបាក ត្រូវតស៊ូជម្នះភាពលំបាក ។

នៅពីក្មេង ខំប្រឹងរៀនសូត្រ ស្វែងរកចំណេះ ទើបអាចជួយខ្លួនឯង គ្រួសារ និងសង្គមជាតិបាន ។ ពេលវេលាសម្រាប់មនុស្សម្នាក់ៗ នឹងដើរកាន់តែលឿន នៅពេលពេញវ័យ ចេះគិត ចេះពិចារណា ប៉ុន្តែបើទើបភ្ញាក់ខ្លួនពេលនោះ ក៏វារៀងជ្រុលពេលខ្លះទៅហើយ ដូចនេះកុំបណ្ដោយពេលវេលា អោយកន្លងហួសទៅ ត្រូវចាប់ផ្ដើមពីពេលនេះ ខ្ញុំពិតជាសរសើរ លោកពូ អ្នកមីង ទាំង២ ណាស់ ទោះក្រលំបាក

យ៉ាងណា ក៏ម៊ប្រឹងដើម្បីកូនបានរៀនសូត្រខ្ពង់ខ្ពស់ ហើយលោកពូ អ្នកមីង ទាំង២ ក៏មានសំណាងខ្ពស់ បានកូនខំតស៊ូ មិនចុះចាញ់វាសនា នាងខ្ញុំលើកទឹកចិត្តគ្រួសារប្អូន 1000$ ចែករំលែកស្នាមញញឹមជាមួយគ្នា” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment