ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ ឧកញ៉ា ស្រីចាន់ថន ដែលមានឈ្មោះល្បីល្បាញម្នាក់ក្នុងសង្គមបានទៅជួយក្មេងស្រីនៅមណ្ឌលគីរីដែលមានសម្រស់ស្អាតពីធម្មជាតិ ហើយមកពីគ្រួសារក្រលំបាក មានក្ដីប្រាថ្នាក្លាយជាគ្រូបង្រៀន និងជាអ្នកសិល្បៈដ៏ល្បីមួយរូបនាពេលអនាគត ។ អ្វីដែលគួរឱ្យរំភើបនោះលោកឧកញ៉ាបានបំពេញបំណងនាងគ្រប់យ៉ាង ជួយសាងសង់ផ្ទះថ្មី ១ ខ្នង ជួយផ្ដល់ការងារដល់ឪពុកក្មេងស្រី ទិញកង់ថ្មីឱ្យ ២ គ្រឿង សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនទៀត ។
ដោយឡែកនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ ស្រាប់តែគេសង្កេតឃើញថា លោកបានជួបជាមួយក្មេងប្រុសម្នាក់ មើលទៅគួរឲ្យអាណិតខ្លាំងណាស់ ហើយក៏បានធ្វើការសម្ភាសន៍ពីកត្តាជីវិភាពរស់នៅ ការសិក្សា និងគ្រួសារ ប្អូនប្រុសរៀនថ្នាក់ទី៥ ហើយទទួលបានប្រាក់ទៅរៀនក្នុងមួយថ្ងៃ ១០រៀល លុយនេះគាត់យកទៅទិញនំ និងសន្សំទុកទៅថ្ងៃក្រោយទៀត។
ក្នុងកិច្ចសន្ននាប៉ុន្មាននាទីនេះ ក៏បានដឹងរឿងជាច្រើន ហើយក្មេងប្រុសនោះសុំស្នើកង់ថ្មីមួយសម្រាប់ជិះទៅសលារៀន ក៏ដូចជាសម្លៀកបំពាក់ និងសៀវភៅជាដើម។ មិនរង់ចាំយូរលោក ឧកញ៉ាស្រីចាន់ថន ក៏សម្រេចចិត្តភ្លាមៗដោយសម្រេចផ្ដល់កង់ថ្មីឲ្យ១ ខោសអាវ៣កំប្លេ ឲ្យសៀវភៅ និងថវិកាចំនួន៥០ម៉ឺនរៀល។
យោងតាមគណនីហ្វេសប៊ុករបស់លោកឧកញ៉ាចិត្តធម៌ ស្រីចាន់ថន ក៏បានភ្ជាប់ពាក្យថា“ អ្នកដែលធ្លាប់ឆ្លងកាត់ជីវិតខ្វះមុខខ្វះក្រោយទើបយល់អារម្មណ៍មួយនេះ ការស្រក់ទឹកភ្នែកនេះធ្វើអោយខ្ញុំគិតដល់រឿងជិវិតដែលកន្លងហួស ជីវិតត្រូវតែតស៊ូ កុំពឹងផ្អែកទាំងស្រុងទៅលើអ្នកដ៏ទៃពេក ”៕