ទោះមិនបានរៀបការធំដុំ តែលោកជំទាវ ស៊ន សៀវម៉ី និង ស្វាមី ឱបថើបគ្នាឡើងស្វីតខ្លាំងបំផុតដូចស្រមោចរោមស្ករ…

កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ស៊ន សៀវម៉ី និង គូដណ្ដឹងសំណព្វចិត្ត លោក កែវ ដេវីត បានសម្រេចចិត្តសែនព្រេនធ្វើជាប្ដីប្រពន្ធត្រឹមមានការទទួលដឹងឮពីសាច់ញាតិ បងប្អូន ដែលធ្វើឱ្យមហាជនជាច្រើនចូលរួមអបអរសាទរដល់ដំណឹងល្អផ្ទួនៗគ្នារបស់នាង ព្រោះថាមួយរយៈមុន ស៊ន សៀវម៉ី ទើបតែទទួលបានងារជាលោកជំទាវ ក្រោយក្ដោបបានតំណែងជាជំនួយការផ្ទាល់របស់ប្រធានព្រឹត្តសភា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាលោកជំទាវ ស៊ន សៀវម៉ី និង ស្វាមី មិនបានរៀបចំពិធីមង្គលការធំដុំ ឬអញ្ជើញភ្ញៀវកិត្តិយសឱ្យចូលរួមរាប់សិបតុដឹងឮក្ដី ប៉ុន្ដែមើលទៅគូស្វាមីភរិយាថ្មីមួយគូនេះ ស្រឡាញ់ផ្អែមល្ហែមយល់ចិត្តគ្នាខ្លាំងសម្បើមណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចគេនិយាយថាអង្គរស្រូវថ្មីបាយពិតជាមិនខុសមែន ងាកទៅមើលប្ដីប្រពន្ធថ្មីថ្មោងរបស់លោកជំទាវ ស៊ន សៀវម៉ី ឯណោះវិញក៏ផ្អែមល្ហែមជាមួយស្វាមីជាងទឹកឃ្មុំខែប្រាំងទៅទៀត ។

តួយ៉ាងនៅក្នុង IG Story របស់លោកជំទាវ បានបង្ហោះវីដេអូគេងកើយលើភ្លៅស្វាមី ឱបថើបគ្នាឡើងស្វីតខ្លាំងបំផុត ស្ដែងចេញនូវក្ដីសុខពេញទំហឹង ខណៈលោកកំពុងអង្គុយមើលរូបថតរបស់ពួកគេទាំងពីរ ធ្វើឱ្យមហាជនឃើញហើយចង់លើសជាតិស្ករក៏មាន ៕

Related posts

Leave a Comment