កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសថា មានអ្នកឆ្លងកូវីដ-១៩ ថ្មី ៣៩ នាក់ទៀតហើយ ដោយក្នុងនោះអ្នកឆ្លងក្នុងសហគមន៍មាន ៣៥ នាក់ និង អ្នកដំណើរពីបរទេសមាន ៤ នាក់ ដែលចំនួននេះបានធ្វើឱ្យកម្ពុជា កើនអ្នកឆ្លងកូវីដ-១៩ ទូទាំងប្រទេសដល់ចំនួន ៨០៥ នាក់ហើយ ។
ស្របពេលដែលជំងឺកូវីដ-១៩ កំពុងវាយលុកខ្លាំងនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ក៏បានឱ្យដឹងដែរថា បច្ចុប្បន្ននេះ កម្ពុជា ស្ថិតនៅក្នុងស្ថានភាពចម្លងជាចង្កោមៗ រាយប៉ាយតាមកន្លែងនីមួយៗ ហេីយវ៉ាក់សាំងកូវីដ-១៩ តែមួយមុខ មិនមែនជាដំណោះស្រាយមាសសម្រាប់ទប់ទល់ឆ្លេីយតបទៅនឹងការរាតត្បាតជំងឺកូវីដ-១៩ នោះឡេីយ ។
/p>
លោកជំទាវបានប្តទៀតថា ការវ៉ៃឈ្នះកូវីដ-១៩ នៅពេលនេះ មិនមែនរំពឹងលេីតែវ៉ាក់សាំងមួយមុខប៉ុណ្ណោះទេ តែគឺមានវិធានការរួមគ្នា មាន ៣ ការពារ + ៣ កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ = បង្កេីតបាននូវកងការពារដ៏រឹងមាំសម្រាប់បុគ្គល ក្នុងការការពារពីភាពធ្ងន់ធ្ងរសុខភាព ដែលអាចកេីតមានឡេីងពីការវ៉ៃលុករបស់វីរុសកូវីដ-១៩ និង កាត់បន្ថយបាននូវបន្ទុកចូលសម្រាកពេទ្យផង ហើយក៏កាត់បន្ថយបានជាអតិប្បរិមានូវការកេីតជំងឺនេះក្នុងសហគមន៍ផង ។
/p>
លោកជំទាវ ឱ វណ្ណឌីន ក៏បានបញ្ជាក់ទៀតដែរថា ការចាក់វ៉ាក់សាំង ក៏កំពុងតែធ្វេីជាបន្តបន្ទាប់ (អាស្រ័យលេីចំនួនវ៉ាក់សាំងដែលមានបច្ចុប្បន្ន) គួបគ្នាជាមួយនឹងការអនុវត្តវិធានការ ៣ ការពារ និង ៣ កុំ ដេីម្បីឆ្លេីយតបនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ ។
/p>
ក្នុងនោះដែរ លោកជំទាវ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តន៍វិធានការខាងលេី ទោះជាមិនទាន់ដល់វេនចាក់វ៉ាក់សាំងក៏ដោយ (សូមអធ្យាស្រ័យដោយវ៉ាក់សាំងទទួលបានមានកម្រិតចំនួន) ក៏មិនត្រូវរង់ចាំតែវ៉ាក់សាំង ហេីយភ្លេចខ្លួន ឬ មិនបានអនុវត្តន៍វិធានការការពារខ្លួន ៣ ការពារ និង ៣ កុំ នោះឡេីយ ពោគឺមានតែ ៣ ការពារ និង ៣ កុំ ដែលជួយលោកអ្នកបានរួចផុតពីការចម្លងវីរុសកូវីដ-១៩ ហេីយដល់វេនចាក់វ៉ាក់សាំង សូមស្ម័គ្រចិត្តទៅចាក់ ដេីម្បីសុខភាពផ្ទាល់ខ្លួន សុខភាពក្រុមគ្រួសារខ្លួន និង សុខភាពសហគមន៍របស់ខ្លួនផងដែរ ៕