បន្ទាន់បំផុត! អ្នកបើកកង់បី​កើតកូវីដ-១៩ ថ្ងៃមុន បានទៅពិធីឡើងផ្ទះ នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៨ នៅស្រុក….

នៅព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹង ជម្រាបជូនបងប្អូនប្រជាពលរដ្ឋរស់នៅ ខេត្តត្បូងឃ្មុំ ពិសេសប្រជាពលរដ្ឋដែលរស់នៅស្រុកត្បូងឃ្មុំ ត្បូងឃ្មុំ ដែលពាក់ព័ន្ធក្នុងកម្មវិធីឡើងគេហដ្ឋាន នៅភូមិស្លាបក្លោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងហេតុការណ៍នេះ មានបុរសជនជាតិខ្មែរ រស់នៅភូមិវាលស្បូវ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានមុខរបរជាអ្នករត់កង់បី បានមកចូលរួមកម្មវិធីឡើងគេហដ្ឋាន ។ បន្ទាប់ពីបានទទួលព័ត៌មានពីក្រសួងសុខាភិបាល នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ បានរកឃើញបុរសម្នាក់ដែលបានមកចូលរួមកម្មវិធីឡើងគេហដ្ឋាននេះ មានផ្ទុកជំងឺកូវីដ-១៩ រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ឲ្យដឹកនាំចុះស្រាវជ្រាវ និង កំណត់ មុខសញ្ញាដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ក្នុងនោះអ្នកពាក់ព័ន្ធរួមមាន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១-ក្រុមគ្រួសារ ឪពុក ម្តាយ កូន ចំនួន ០៣ នាក់ (ប្រុស ០១ នាក់ ស្រី ០២ នាក់ ) រស់នៅភូមិនៅភូមិស្លាប់ក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

២-អ្នករួមតុ មានចំនួន ០៧ នាក់ (ប្រុស) រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣- ប្រជាពលរដ្ឋ ចំនួន ០៣ នាក់ (ប្រុស ០១ នាក់ ស្រី ០២ នាក់) រស់នៅភូមិ ៣២ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

៤-ម្ចាស់កម្មវិធី ចំនួន ០៤ នាក់ (ប្រុស ០៣ នាក់ ស្រី ០១ នាក់) រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Related posts

Leave a Comment