ថ្មីៗនេះ មហាជនជាច្រើន ដែលជាអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នានូវវីដេអូរបស់លោកតាម្នាក់ មានឈ្មោះថា ឡុង ធី អាចច្រៀងបទចម្រៀងសម័យបានយ៉ាងពីរោះ មិនចាញ់យុវវ័យប៉ុន្មាននោះទេ ។
តាមរយៈវីដេអូប្រមាណជា ៩ នាទី របស់លោកតាខាងលើ ដែលកំពុងល្បីលើហ្វេសប៊ុកនោះ លោកតា បានបកស្រាយនូវបទចម្រៀងយុវវ័យថ្មីៗចំនួន ៣ បទជាប់ៗគ្នា ដែលក្នុងនោះរួមមានបទ «ពឺតៗ» បទទី ២ មានចំណងជើង «ជូនម៉ែមួយលាន» និង បទទី ៣ មានចំណងជើង «កូនយំល្វើយៗ» ។
មិនត្រឹមតែអាចច្រៀងបទសម័យបានយ៉ាងពីរោះនោះទេ លោកតា ឡុង ធី ថែមទាំងពូកែរាំចាក់ក្បាច់យ៉ាងរស់រវើកទៀតផង ធ្វើឱ្យអ្នកមើលលាន់មាត់សឹងតែគ្រប់គ្នាក្នុងន័យសរសើរទៅកាន់លោកតា ។
លើសពីនេះ លោកតាដែលមានវ័យកណ្ដាលរូបនេះ បានបង្ហាញពីទេព្យកោល្យសិល្បៈរបស់គាត់នៅលើឆាកតន្ត្រីក្នុងកម្មវីធីមួយ ហើយមានមនុស្សជាច្រើនលាន់មាត់សរសើរថា « លោកតា ឡុង ធី ស្ទាវសុំខ្មាស» ៕
ប្រភព៖ Komsan Daily
អត្ថបទដោយ៖ Tomson