បន្ទាន់! ក្រសួងប្រកាសនៅតែបន្តបិទសាលា នៅភ្នំពេញ ខេត្តកណ្ដាល ក្រុងព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍

នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ ក្រសួងបានប្រកាសដំណឹងស្ដីពីការបន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និង ក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងបានបញ្ជាក់ផងដែរថា ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និង រីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និង កីឡា សម្រេចបន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សា សាធារណៈ និង ឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និង ក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ នៃខេត្ត ព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការ បង្រៀន និង រៀនតាមប្រព័ន្ធអេឡិចត្រូនិក ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Related posts

Leave a Comment