ផេនខេក និង អនាគតស្វាមី ប្រកាសរំសាយមង្គលការបន្ទាន់ ខណៈខ្វះ ៥ ថ្ងៃទៀតចូលរោង

នៅសល់តែ ៥ ថ្ងៃទៀតប៉ុណ្ណោះតារាគីឡូធ្ងន់ ផេនខេក នឹងដឹកដៃគូស្នេហ៍ចូលរោងការទៅតាមគម្រោង តែដោយសារជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាលទើប ផេនខេក សម្រចផ្អាកពិធីមង្គលរបស់ខ្លួនភ្លាមៗដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមគម្រោង ផេនខេក នឹងចូលរោងជ័យនៅក្នុងថ្ងៃទី ១០ ខាងមុខនេះហើយ ពេលនេះអ្វីៗក៏បានរៀបចំត្រៀមទុករួចរាល់អស់ទៅហើយទាំងការកក់ហាង និង ថត Pre-Wedding ជាដើម ប៉ុន្តែគួរឱ្យស្តាយពេលនេះ ផេនខេក បានសម្រេចលើកថ្ងៃទៅវិញ ដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩ ដែលមិនទាន់ស្ងប់ស្ងាត់ ជាពិសេសនៅក្នុងព្រឹត្តិការណ៍ ២០កុម្ភៈកន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងការរំសាយពិធីមង្គលនេះ ផេនខេក បានបង្ហោះសារថា «សូមគោរពជូនជាដំណឹង ដល់ទ្រង់ ឯកឧត្ដមលោកជំទាវ លោក លោកស្រីអ្នកនាង កញ្ញា មិត្តភក្តិ និង ភ្ញៀវកិត្តិយសទាំងអស់ឱ្យបានជ្រាបថាពិធីមង្គលការរបស់នាងខ្ញុំដែលប្រព្រឹត្តទៅនៅថ្ងៃទី ១០ មីនា ២០២១ ខាងមុខនេះត្រូវរំសាយ ដោយមូលហេតុដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩ របស់ក្រសួងសុខាភិបាល ក្រុមគ្រួសារយើងខ្ញុំបានសម្រេចចិត្តថាលើកទៅថ្ងៃទី ១០ មេសា ២០២១ ។ សូមជូនពរភ្ញៀវកិត្តិយសទាំងអស់មានសុខភាពល្អ និង សំណាងល្អ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកថ្ងៃចូលរោងជ័យរបស់តារាគីឡូធ្ងន់ ផេនខេក ក្នុងពេលនេះបានធ្វើឱ្យមិត្តភក្តិ ក្នុង និង ក្រៅសិល្បៈមានការគាំទ្រគ្រប់ៗគ្នា ៕

Related posts

Leave a Comment