ធ្លាប់តែឃើញ Ana សើចសប្បាយ តែមកមើលវីដេអូនេះវិញបាន ដឹងថាកម្សត់ ស្ទើរស្រក់ទឹកភ្នែកតាម ដោយ Ana ទំលាយរឿងមួយ ពីមនុស្ស២នាក់ ទំាងទឹកភ្នែកជោគថ្ពាល់ថា…(មានវីដេអូ)

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ម្ចាស់ហ្វេសប៊ុកផេកម្នាក់ឈ្មោះ Ana Khmer នោះ ដែលតែងតែបង្ហោះវីដេអូកំប្លែងខ្លីៗ ដែលភាគច្រើនថតជាមួយម្តាយបង្កើតរ​បស់ខ្លួន រហូតទទួលបានការគាំទ្រយ៉ាងខ្លាំងមកដល់ពេលនេះ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ហើយស្ទើរតែគ្រប់វីដេអូទំាងអស់ ដែល Ana បានផុស សុទ្ធតែធ្វើឲ្យគ្រប់គ្នា សើចចុកពោះគ្រប់ពេល។

តែមានរឿងមួយដែលមានអ្នកខ្លះពិតជាមិនធ្លាប់បានដឹង មុនពេលល្បីមកដល់ពេលនេះ គឺ Ana ធ្លាប់ត្រូវគេមើលងាយ ថែមទំាងដៀលនូវពាក្យមិនសមរម្យជាច្រើនទៀត។

ហើយថ្មីៗនេះ Ana បានលេចមុខក្នុងកម្មវិធីល្បីមួយឈ្មោះ Laugh And Love Talk Show ដោយ Ana បានប្រាប់ ពិធីការិនី សុភ័ក្រ្ត កុសុម៉ា និងពិធីករ ដេវិដ ថា៖

គេចេះតែថា រៀនដល់ថ្នាក់បរិញ្ញាប័ត្រ មកធ្វើរបៀប ឆ្កួត អាឡាក់អាឡើត, ខ្ញុំឮពាក្យហ្នឹងហើយមានអារម្មណ៍ថាខឹង ប៉ុន្តែម៉ាក់របស់ខ្ញុំគាត់សប្បាយ សប្បាយជាមួយខ្ញុំ, ខ្ញុំអត់បានធ្វើវីដេអូមើលងាយអ្នកដទៃ គ្រាន់តែយើងធ្វើជាលក្ខណៈគ្រួសារ,

អ៊ីចឹងគ្រាន់តែខ្ញុំផ្តាំថា អ្នកដែលមើលងាយខ្ញុំ ឥឡូយគាត់អត់ហ៊ានមើលមុខខ្ញុំទេ ដោយសារពីមុនគេចំណូលខ្ពស់ជាងខ្ញុំ ប៉ុន្តែងឥឡូវ បើប្រៀបធៀបជាមួយខ្ញុំរៀងពិបាក ហើយគាត់លែងនិយាយហ្មង គាត់ឃើញមុខខ្ញុំ គ្រាន់តែញឹមៗ ហើយគាត់ដើរចេញ ដែលកាលពីមុនគាត់ធ្លាប់មើលងាយខ្ញុំ ហើយមនុស្សពីរហ្នឹងខ្ញុំចាំជាប់រហូត ប៉ុន្តែខ្ញុំមិនដែលថាអីឲ្យគេទេ…។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនា កិច្ចសម្ភាសន៍ ដ៏គួរឲ្យចាប់អារម្មណ៍មួយនេះទំាងអស់គ្នា ៖

Related posts

Leave a Comment