យោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា កម្ពុជារកឃើញករណីឆ្លងថ្មីចំនួន ២៤ នាក់ទៀតហើយ ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
យ៉ាងណាមិញ នៅព្រឹកនេះដែរ ក្រសួងក៏បានប្រកាសអ្នកជាសះស្បើយឡើងបាន ៧ នាក់បន្ថែមទៀតផងដែរ ក្រោយធ្វើតេស្តអវិជ្ជមាន ២ ដង ។
បើគិតមកត្រឹមថ្ងៃទី ៨ ខែមីនា នៅក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ មានអ្នកឆ្លងជិត ១០ ខេត្ត-ក្រុងហើយក្នុងប្រទេសកម្ពុជា ដោយតាមប្រកាសរបស់ក្រសួងសុខាភិបាលកន្លងមក បានឱ្យដឹងថា ខេត្ត-ក្រុង ដែលបានរាលដាលឆ្លងពាក់ព័ន្ធក្នុងព្រឹត្តការណ៍ សហគមន៍ ២០ កុម្ភៈ មានដូចជា ៖
១. រាជធានីភ្នំពេញ
២. ខេត្តកណ្ដាល
៣. ខេត្តព្រះសីហនុ
៤. ខេត្តព្រៃវែង
៥. ខេត្តកោះកុង
៦. ខេត្តកំពង់ចាម
៧. ខេត្តកំពង់ធំ
គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖
– អ្នកឆ្លងសរុប ចំនួន ១០១១ នាក់
– អ្នកជាសះស្បើយ ចំនួន ៥១៧ នាក់
– អ្នកកំពុងព្យាបាល ចំនួន ៤៩៣ នាក់