នៅស្រុកមួយនេះ ក្នុងខេត្តកំពង់ធំ មានស្ត្រីខ្មែរ ១ នាក់ទៀតហើយឆ្លងកូវីដ-១៩

យោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា កម្ពុជា រកឃើញករណីឆ្លងថ្មីចំនួន ២៤ នាក់ទៀតហើយ សុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោម ២៤ នាក់រកឃើញឆ្លងថ្មីនេះ មានស្ត្រីខ្មែរ វ័យ ៣៧ ឆ្នាំនៅខេត្តកំពង់ធំ ម្នាក់ទៀតហើយ ត្រូវក្រសួងប្រកាសឆ្លងកូវីដ-១៩ នៅព្រឹកនេះ ដែលស្ត្រីរូបនេះមានអាសយដ្ឋាននៅភូមិគីរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖
– អ្នកឆ្លងសរុប ចំនួន ១០១១ នាក់
– អ្នកជាសះស្បើយ ចំនួន ៥១៧ នាក់
– អ្នកកំពុងព្យាបាល ចំនួន ៤៩៣ នាក់

Related posts

Leave a Comment