កំពត៖ កាលពីថ្មីនេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា វីរៈនិច្ច បានទៅលេងនឹង បង្ហាញសម្រស់ដ៏ល្អឯកនៅឯឆ្នេរសមុទ្រកែប ខេត្តកំពត យ៉ាងសប្បាយនិង ថែមទាំងមានក្តីសុខខ្លាំងផងដែរ។
ដោយឡែក ប៉ុន្មានម៉ោងមុន តារាចម្រៀងរូបនេះ បានបង្អួតរូបរាងដ៏ស្លីមនិង សាច់សម៉ត់ខ្ចី ភ្លឺរលោងស្រិល គួបផ្សំនិង ទម្រងមុខបែបពងក្រពើនិង ការតុបតែងបន្ថែមដោយក្រងសក់ទីទុយនិង ផាត់មុខបែបស្តើង ស្រាលៗតាមបែបធម្មជាតិ ដែលមើលទៅពិតគួរឲ្យស្រលាញ់ណាស់។
យ៉ាងណាមិញ អ្នកគាំទ្របាននាំគ្នាសរសើរដល់តារា វីរៈនិច្ច ដែលថែរក្សាសម្រស់បានស្អាតខ្លាំង ដែលឃើញតែស្អាតគ្រប់ពេលតែម្តងហើយ មិនថានៅផ្ទះឬ ក៏ពេលដើរលេងចេញក្រៅក៏ដោយ៕
សូមចូលទស្សនារូបភាពក្រោម៖