នៅរសៀលថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារសំឡេងពិសេសមួយស្តីពី ករណីមានអ្នកជំងឺកូវីដ-១៩ ស្លាប់ យើងសម្រេចយកការបូជាសព មិនមែនការបញ្ចុះ ។
ក្នុងនោះដែរ សម្តេច ហ៊ុន សែន ក៏បានមានប្រសាសន៍ឲ្យដឹងថា «សូមស្នើរឲ្យចាត់វិធានការនៅតាមបណ្តាខេត្តនានាដើម្បីរៀបចំក្នុងករណីមានអ្នកស្លាប់ដោយជំងឺកូវីដត្រូវប្រើប្រាស់នូវប៉ាឆាដែលមានស្រាប់ដើម្បីធ្វើការបូជា ហើយក្នុងពេលជាមួយគ្នានេះក៏ត្រូវរៀបចំទីប៉ាឆាមួយឲ្យបានសមរម្យ ដើម្បីធ្វើការបូជានៅកន្លែងមានការរៀបចំ ហើយប៉ាឆានោះថ្ងៃក្រោយក៏អាចបូជាសពធម្មតាក៏បាន» ។
សម្តេច ក៏បានបញ្ជាក់ថា «ដើម្បីដោះស្រាយបញ្ហានេះ រាជធានីខេត្តធ្វើការឲ្យបានហ្មត់ចត់ និង អាចឲ្យទៅឲ្យឆ្ងាយពីប្រជាពលរដ្ឋបន្តិច ក្នុងការធ្វើប៉ាឆាបូជាសពអ្នកជំងឺកូវីដ-១៩ សូមចាត់ចែងអនុវត្តវិធានការនេះគ្រប់ទីកន្លែង»៕