មហាជនហួសចិត្ត និងអាណិតយ៉ាងខ្លាំង ក្រោយស្រីជា នគបាល ម្នាក់គ្រាន់តែបំបៅដោះកូនក្នុងម៉ោងការងារសោះ ត្រូវថ្នាក់លើហៅឱ្យធ្វើកិច្ចសន្យានឹងតម្រូវអោយ….

កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីឃើញរូបភាពស្រ្តីជាប៉ូលិសចរាចរម្នាក់ ក្នុងខេត្តស្ទឹងត្រែង បានបំបៅដោះកូនខណៈកំពុងបំពេញតួនាទី ។ រូបភាពកំពុងបំបៅដោះកូនរបស់ស្រ្តីខាងលើ ត្រូវបានគេយកទៅបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយសរសេរសារថា «ព្រោះតែពាក្យថាម្ដាយមិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូនភ្លេចអស់ភាពអៀនខ្មាស នេះហើយជីវិតពិត»។

យ៉ាងណាមិញ បន្ទាប់ពីរូបភាពនោះបានបង្ហោះឡើង ស្រាប់តែគេកត់សម្គាល់ឃើញថាមានមហាជនអ្នកនិយមលេងបណ្ដាញសង្គមជាច្រើនមានការខមមិនស្ញើចសរសើរចំពោះស្រ្តីរូបនោះ ដែលមានភាពទំនួលខុសត្រូវចំពោះកូន ស័ក្តិសមជាម្ដាយល្អ ទោះបីជាកំពុងបំពេញភារកិច្ចក៏ដោយ ។

ដោយឡែក ទន្ទឹមនឹងការស្ញើចសរសើរពេញបណ្ដាញសង្គមនោះ គេក៏ឃើញស្រ្តីខាងលើត្រូវបានថ្នាក់លើឱ្យសរសេរសារចេញមុខសុំអភ័យទោស ព្រមទាំងធ្វើកិច្ចសន្យា ដោយហេតុថារូបភាពដែលបង្ហោះនោះធ្វើឱ្យប៉ះពាស់ដល់តម្លៃស្ត្រីខ្មែរ ។

ជុំវិញបញ្ហាខាងលើ បានធ្វើឱ្យមហាជនជាច្រើនសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង ដែលថ្នាក់លើហៅស្ត្រីរូបនោះទៅធ្វើកិច្ចសន្យាទទួលខុសត្រូវ ព្រោះមហាជនយល់ថាគ្មានអ្វីដែលមិនស័ក្តិសមនោះទេ ពាក្យថាម្ដាយគ្រាន់បំបៅដោះកូននោះ ហើយវាក៏មិនឈានដល់ការប៉ះពាល់តម្លៃស្ត្រីអ្វីឡើយ ៕

Related posts

Leave a Comment