រូបភាពមួយសន្លឹករបស់ស្ត្រីម្នាក់បំបៅដោះកូននៅកន្លែងធ្វើការ កាលពីពេលថ្មីៗកន្លងទៅនេះ បានក្លាយជាប្រធានបទដ៏រសើបពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកធ្វើការជជែកវែកញែក ក្នុងនោះមានទាំងបុគ្គលល្បីៗមួយចំនួនផងដែរ។
ក្រោយរូបភាពនេះ ល្បីកក្រើកបណ្ដាញសង្គមរួចមក ស្ត្រីប៉ូលិសប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ«Sokha Konkatlao» ក៏បានបង្ហោះសារធ្វើការសុំទោសដូច្នេះថា «នាងខ្ញុំអនុសេនីយ៍ទោស៊ីថុង សុខា អត្តលេខ71655សូមចេញមុខសុំទោសជាសាធារណៈក្នុងFACEBOOK ចំពោះការផុសរូបភាពបំ.បៅដោះកូននៅកន្លែងធ្វើការ និងស្លៀកឈុតឯក.សណ្ឋានកាលពីថ្ងៃទី02/03/2021កន្លងមកនេះ
ការផុសទៅនេះ នាងខ្ញុំពុំមានគោលបំណងធ្វើអោយប៉ះ.ពាល់ដល់កិត្តិ.យសអង្គភាពន.គរបា.ល ព្រមទាំងប៉ះ.ពាល់ដល់កិត្តិយសស្ត្រីខ្មែរទេអាស្រ័យដូចនេះសូមអង្គភាពនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាដោយក្តីអនុ.គ្រោះ»។
ក្រោយពីធ្វើការសុំទោស យើងមិនដឹងថា ថ្នាក់លើ បានបន្ទោស ឬប្រើច្បាប់អង្គភាពចាត់ការលើស្ត្រីរូបនេះ ឬយ៉ាងណានោះឡើយ ប៉ុន្តែនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ស្រាប់តែលោកពេជ្រ ស្រស់ បានបង្ហោះសារមួយគួរឲ្យភ្ញាក់ផ្អើល ជុំវិញស្ត្រីរូបនេះ ត្រូវថ្នាក់លើហៅឲ្យធ្វើកិច្ចសន្យាចំនួន២លើក។
លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះសារភ្ជាប់ជាមួយរូបថតស្ត្រីខាងលើថា ៖ «ដោយសាររូបភាព១សន្លឹកបំបៅកូន លោកស្រី ប៉ូលីស ត្រូវថ្នាក់លើហៅឲ្យធ្វើកិច្ចសន្យា២ដង ខណៈនេះ លោកស្រីប៉ូលីសរៀបរាប់ប្រាប់ខ្ញុំថា រូបគាត់គ្មានកម្លាំងចិត្តធ្វើការងារទៀតនោះទេ។លោកនាយជាទីគោរព! ក្នុងនាមខ្ញុំបានឆ្លងកាត់ភាពជាកូនរបស់ស្ត្រីមួយរូប ខ្ញុំសូមលោកនាយ
មេត្តាបញ្ឈប់ការបំបាក់ទឹកចិត្ត និងគំរាមលោក ស្រីប៉ូលីសម្នាក់នេះទៀតទៅ ព្រោះភាពជាម្តាយ ត្រូវចិញ្ចឹមកូនគ្រប់កាលៈទេសៈបែបនេះហើយ ម្យ៉ាងវិញទៀតនោះលោកស្រីប៉ូលីស ដែលបាន បំបៅកូននេះគឺមិនបានប្រព្រឹត្តឲ្យខុសច្បាប់រដ្ឋទេ
គឺគ្រាន់តែឆ្លៀតបំបៅកូនពេលម៉ោងការងារ នៅពេលដែលកូនតូចត្រូវការនូវស្បៀងបន្ទាន់បែបនេះនោះ ពីព្រោះសារជាតិជាក្មេងឃ្លាន មិនស្គាល់ពេលវេលាទេណាលោកនាយ អ្វីដែលគួរអត់ឱនឲ្យបាន គឺសូមលោកនាយអត់
ឱនឲ្យផងទៅ ពីព្រោះក្នុងនាមជាម្តាយគឺថាបែបនេះហើយ ដោយម្តាយតែងតែបំពេញតម្រូវការឲ្យកូនគ្រប់ពេលវេលា។ 10/03/2021»៕
គួរបញ្ជាក់ថា មុននឹងធ្វើការបង្ហោះសារស្នើសុំដូចខាងលើនោះ កាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ លោកពេជ្រ ស្រស់ បានបញ្ចេញប្រតិកម្មថា ឱលោកនាយអើយលោកនាយ តើលោកនាយកើតចេញពីនរណាទៅ? បានជាលោកនាយមិនយល់ពីតម្លៃជាម្តាយសោះអញ្ចឹង លោកនាយគួរលើកទឹកចិត្តភាពជាម្តាយ នៃលោកស្រីប៉ូលីសម្នាក់នេះ
ព្រោះគាត់ខំបម្រើជាតិផង បម្រើអង្គភាពផង និងបំពេញតួនាទីជាមេទៀត(ម្តាយ)ចុះហេតុអ្វីលោកនាយឲ្យគាត់ធ្វើកិច្ចសន្យាបែបនេះទៅវិញ? លោកនាយមានឃើញសំណេររបស់លោកស្រីទេ គឺលោកស្រីបានបញ្ជាក់ឲ្យមនុស្សគ្រប់រូប ដែលជាកូននោះឲ្យយល់ដឹងពីការលះបង់របស់ម្តាយ
ហើយឲ្យកូនៗគ្រប់រូបដឹងគុណផង ខ្ញុំអស់អីនិយាយហើយលោកនាយអើយ ប៉ុន្តែបើមានបងប្អូនណាស្គាល់លោកស្រីប៉ូលីស ដែលបំបៅកូននេះ សូមជួយឲ្យគាត់ទាក់ទងមកខ្ញុំផងគឺខ្ញុំជួយលើកទឹកចិត្តគាត់50ម៉ឺនរៀល ព្រោះខ្ញុំយល់ណាស់ពីទឹកចិត្តជាម្តាយ។ លេខខ្ញុំ 070 75 77 77»៕